សង្គ្រាម! បង្ខំក្រុមជម្រើសជាតិប៉ាឡេស្ទីនប្រកួតជម្រុះ World Cup លើទឹកដីអព្យាក្រឹត
បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន ត្រូវចាប់ផ្តើមការប្រកួតប្រជែងរបស់ខ្លួន នៅក្នុង
បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន ត្រូវចាប់ផ្តើមការប្រកួតប្រជែងរបស់ខ្លួន នៅក្នុង
បរទេស ៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីន ត្រូវចាប់ផ្តើមការប្រកួតប្រជែងរបស់ខ្លួន នៅក្នុងវគ្គជម្រុះបឋមជុំទី២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំទ្វីបអាស៊ីលើទឹកដីអព្យាក្រឹត (ដីកណ្តាល) នៅទីក្រុងសាចា (Sharjah) នៃអារ៉ាប់រួម ដោយសារតែឥទ្ធិពលនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាស្សា (Gaza) ដោយប្រកួតដំបូងរបស់ពួកគេត្រូវប៉ះលីបង់ក្នុងការប្រកួតបើកឆាកពូល I ។
ការប្រកួតរវាងក្រុមទាំងពីរ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើមឡើយគ្រោងលេងនៅរដ្ឋធានីបេរូត (Beirut) ប្រទេសលីបង់ មុនពេលប៉ាឡេស្ទីនត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះទទួលអូស្ត្រាលីនៅសប្តាហ៍បន្ទាប់ ប៉ុន្តែការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា កន្លងទៅ បានបង្ខំមន្ត្រីរៀបចំការប្រកួតស្វែងរកទីតាំងថ្មី។
ជាលទ្ធផល លីបង់ និងប៉ាឡេស្ទីន ត្រូវប៉ះគ្នានៅកីឡដ្ឋាន Khalid bin Mohammed ប្រទេសអារ៉ាប់រួម មុនពេលប៉ាឡេស្ទីនធ្វើម្ចាស់ផ្ទះទទួលអូស្ត្រាលី នៅកីឡដ្ឋាន Jaber Al-Ahmad International ប្រទេសគុយវ៉ែត នៅថ្ងៃទី២១ ខែវិច្ឆិកា ខណៈជំនួបនេះ ដើមឡើយគ្រោងធ្វើនៅកីឡដ្ឋាន Faisal Al-Husseini ភាគឦសានទីក្រុងយេរូសាឡឹម។
គួរបញ្ជាក់ជូនថា វគ្គជម្រុះបឋមជុំទី២ ពានរង្វាន់ FIFA World Cup 2026 ប្រចាំទ្វីបអាស៊ី ប៉ាឡេស្ទីនស្ថិតនៅក្នុងពូល I រួមជាមួយនឹងអូស្ត្រាលី លីបង់ និង បង់ក្លាដែស ដើម្បីសម្រិតសម្រាំងយកតែ២ក្រុមបន្តឡើងទៅវគ្គជម្រុះជុំទី៣៕ (ប្រភពពី Reuters)
ចែករំលែកព័តមាននេះ