ខេត្តសៀមរាប ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសជាជនជាតិបរទេសម្នាក់ បានរាំរបាំក្បាច់បុរាណខ្មែរ ទន់ភ្លន់ ដំណើរមួយៗ ធ្វើអោយអ្នកដំណើរ ក៏ដូចជាភ្ញៀវទេសចរដទៃទៀតដែលកំពុងដើរទស្សនាកម្សាន្តនៅលើដងផ្លូវ Pub Street ជាជ្រុងមួយនៃខេត្តសៀមរាប បាននាំគ្នាកោតសរសើរជាខ្លាំង តាមរយៈការរាំ កាច់រាង អែនអនតាមចង្វាក់ ដោយពុំនឹកស្មានថា សូម្បីតែក្មេងដែលជាជនជាតិបរទេសក៏រាំបានយ៉ាងសមល្អឥតទាស់ដែរ។

តាមរយៈសកម្មភាពនៃការរាំនេះទៀតសោត ឃើញថា សម្លៀកបំពាក់ធម្មតានោះទេ ប៉ុន្តែអ្វីដែលកាន់តែគួរអោយមោទនភាពនោះ គឺមានក្រមាបង់.ក រាំបណ្តើរទឹកមុខញញឹមបណ្តើរ ធ្វើអ្នកផងដែលមកទស្សនាសម្លឹងមើលគ្រប់ៗគ្នា តាមរយៈសម្មភាពដ៏ប្រពៃមួយនេះ។
យោងតាមប្រភពពីហ្វេសប៊ុកមួយឈ្មោះ «Pesith Chao» បានបង្ហោះនៅគណនីរបស់លោក ដោយបានលើកឡើងតាមរយៈសំណេរមួយខ្លីថា «ក្មេងប្រុសបរទសរាំបានស្អាតណាស់»។ ហើយការបង្ហោះនេះ ត្រឹមរយៈពេលខ្លីតែប៉ុណ្ណោះ ប៉ុន្តែឃើញថា មានបងប្អូនមហាជននាំគ្នាធ្វើការចែករំលែកជាច្រើនពេញបណ្តាញងសង្គម និងធ្វើឱ្យកិត្តិនាមកម្ពុជាកាន់តែសុះសាយតាមរយៈកុមារាបរទេសដែលចូលចិត្តប្រពៃណី វប្បធម៌ សិល្បៈរបស់ខ្មែរ នាទឹកដីអង្គរ ជាទឹកដីអច្ឆៈរិយ និងសម្បូរដោយសម្បត្តិបេតិកភណ្ឌនេះផងដែរ។

ក្រោយបង្ហោះរួចមក ក៏មានបងប្អូនមហាជននាំគ្នាធ្វើការខមិន ដោយលើកឡើងថា «សូម្បីតែកូនក្មេងបរទេសក៏ស្រលាញ់វប្បធម៌ខែ្មរដែរ ចឹងយើងជាកូនខ្មែរ ត្រូវតែរក្សាវប្បធម៌ជាតិយើង»។ និងមហាជនខ្លះបានកោតសរសើរថា «មើលគេរាំឡើង cute គួរឲ្យកោតសរសើរចំពោះការស្រលាញ់ វប្បធម៌ខ្មែរយើង ខ្ញុំមើលហើយញញឹមម្នាក់អែង» និងខ្លះទៀតក៏ទម្លាយអារម្មណ៍ថា «មានទេពកោសល្យណាស់កូនប្រុស ចេះណាស់កូនប្រុស រាំស្អាតទៀត»។
ប្រាកដណាស់ តាមរយៈសកម្មភាពក្មេងប្រុសជនជាតិបរទេសដែលចូលចិត្តសិល្បៈវប្បធម៌ខ្មែរនេះ ធ្វើអោយមហាជនសម្តែងការស្ងោចសរសើរជាខ្លាំង តាមរយៈវិកាយដ៏រស់រវើកមួយនេះ។

គួរបញ្ជាក់ផងដែរថា វប្បធម៌ខ្មែរកាន់រីកសាយភាយ ដោយសូម្បីតែបរទេសក៏ចេញរាំ និងចូលចិត្តរាល់អ្វីដែលជារបស់ខ្មែរ ដូច្នេះក្នុងនាមជាខ្មែរ ត្រូវតែគាំទ្រនូវអ្វីដែលខ្មែរមាន ដើម្បីអោយវប្បធម៌ អរិយធម៌ របស់ប្រជាជនខ្មែរកាន់តែលេចធ្លោបន្ថែមទៀតនៅលើឆាកកអន្តរជាតិ៕ ដោយ ៖ លីហួ គីមឆាយ






ចែករំលែកព័តមាននេះ