ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន IOC ៖​ អូ​ឡាំ​ពិ​ក ២០២៤ នៅ​តែ​ដំណើរការ ទោះ​មាន​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ

8 ខែ មុន

អា​ល្លឺ​ម៉​ង់ ៖ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ធ្លាប់​ត្រូវ​បាន​លុប​ចោល​ចំនួន​៣​ដង កាលពី​អតីតកាល

អា​ល្លឺ​ម៉​ង់ ៖ ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ធ្លាប់​ត្រូវ​បាន​លុប​ចោល​ចំនួន​៣​ដង កាលពី​អតីតកាល ដោយសារ​តែ​បញ្ហា​សង្គ្រាម​ពោល​គឺ​នៅ​ក្នុង​ឆ្នាំ ១៩១៦, ១៩៤០ និង ១៩៤៤ ប៉ុន្តែ​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​អះអាង​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ នៅ​ទី​ក្រុងប៉ារីស ប្រទេស នឹង​មិន​ត្រូវ​លុប​ចោល​ដោយ​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​បច្ចុប្បន្ន​នោះ​ទេ ដែល​កើត​ចេញពី​ជម្លោះ​រវាង​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ហើយ​អ៊ី​ស្រា​អែ​ល​ប្រឆាំង​នឹង​ប៉ា​ឡេ​ស្ទី​ន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ស​គេហទំព័រ Inside The Games ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

លោក Thomas Bach កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ថ្លែង​នៅ​វេទិកា​មួយ​នៅ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​ថា «​យើង​មាន​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​យ៉ាង​ខ្លាំង ប៉ុន្តែ​ដើម្បី​និយាយ​ថា យើង​នឹង​លះបង់​ហ្គេ​ម​នេះ (​អូ​ឡាំ​ពិ​ក ២០២៤) គឺជា​រឿង​ខុស​ទាំងស្រុង​តែ​ម្តង​។ បច្ចុប្បន្ន​មាន​សង្គ្រាម​ជា​ច្រើន​រវាង​រដ្ឋាភិបាល និង​ប្រទេស​នានា ប៉ុន្តែ​បណ្តា​អត្ត​ព​លិ​ក​តែងតែ​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​នេះ ហើយ​នោះ​គឺ​ស្រប​តាម​បេសកកម្ម​កីឡា​អូ​ឡាំ​ពិ​ក​»​។

បុរស​ជនជាតិ​អា​ល្លឺ​ម៉​ង់​វ័យ​៦៩​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ថា «​ខ្ញុំ​មិនដឹង​ថា តើ​យើង​មាន​សង្គ្រាម​ប៉ុន្មាន​លើ​ពិភពលោក? ប៉ុន្តែ​ការ​ក្បត់​គំនិត​ជា​មូលដ្ឋាន​នៃ​ស្មារតី​កីឡា គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​ជាមួយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​។ យោង​តាម​និយម​ន័យ​របស់​អង្គការសហប្រជាជាតិ​បង្ហាញ​ថា បច្ចុប្បន្ន​មាន​សង្គ្រាម​/​ជម្លោះ​ចំនួន ២៨ នៅ​លើ​ពិភពលោក ប៉ុន្តែ​បេសកកម្ម​យើង​គឺជា​បេសកកម្ម​មនុស្សធម៌ សម្រាប់​អត្ត​ព​លិ​ក និង​កីឡា យើង​ព្យាយាម​គិត​រឿង​នេះ ហើយ​គ្រប់​គ្នា​ក៏​ត្រូវការ​អ្វីមួយ ដើម្បី​បង្រួបបង្រួម​ពួក​គេ​ផង​ដែរ​»​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ ២០២៤ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នឹង​ធ្វើ​ពិធី​បើក​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា រហូត​ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៤ ដោយ​មាន​អត្ត​ព​លិ​ក ១០,៥០០​ម៉ឺន​នាក់​ចូលរួម​ប្រកួតប្រជែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ