ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ពង្រឹង​ស៊ុមទ្វារ​ផ្នែក​ខាងលិច​របស់​ប្រាសាទបាយ័ន ដើម្បី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ

5 ខែ មុន

ខេត្តសៀមរាប ៖ ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ស៊ុមទ្វារ​ផ្នែក​ខាងលិច​នៃ​ប្រាសាទបាយ័ន ដែល​រង​ការ​ខួច​ខាត​ជា​ច្រើន ដោយសារ​តែ​កត្តា​អាយុកាល កម្តៅថ្ងៃ​សំណើម និង​ទឹកភ្លៀង​ឡើង​វិញ…

ខេត្តសៀមរាប ៖ ក្រុម​អ្នកបច្ចេកទេស​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ស៊ុមទ្វារ​ផ្នែក​ខាងលិច​នៃ​ប្រាសាទបាយ័ន ដែល​រង​ការ​ខួច​ខាត​ជា​ច្រើន ដោយសារ​តែ​កត្តា​អាយុកាល កម្តៅថ្ងៃ​សំណើម និង​ទឹកភ្លៀង​ឡើង​វិញ នេះ​បើ​យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ។

មន្ត្រី​បច្ចេកទេស​កិច្ច​ការងារ​ជួសជុល លោក ជិន សុខ​ម៉េ​ង មាន​ប្រសាសន៍​ថា ក្រុម​អ្នកបច្ចេកទេស​បាន​ប្រមូល​បំណែក​ថ្មភក់ ដែល​ទទួល​រង​ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ បាក់បែក​ធ្លាក់​រាយ​ប៉ាយ​មក​ជួសជុល​ពង្រឹង​គ្រឹះ​ឡើង​វិញ ដើម្បី​កុំឱ្យ​ដីខ្សាច់​ហូរ​ចេញ ដែល​នាំ​ឱ្យ​មានការ​ស្រុត​ស៊ុមទ្វារ​ទាំង​សងខាង និង​ធ្វើ​ឱ្យ​មានការ​រ​ង្គៀ​ក​ផ្នែក​ខាងលើ​ផង ។
លោក សុខ​ម៉េ​ង មាន​ប្រសាសន៍​ទៀត​ថា ការ​ជួសជុល​ស៊ុមទ្វារ​ផ្នែក​ខាងលិច នៃ​ប្រាសាទបាយ័ន គឺ​កំពុង​រៀប​ផ្គុំ​ឡើង​វិញ​ទៅ​តាម​ទីតាំង​ដើម​នៃ​សំណង់​បុរាណ ។ ការ​ជួសជុល​នេះ គឺជា​ការងារ​អាទិភាព​ទី​១ សម្រាប់​ទប់ស្កាត់​កុំឱ្យ​ដួល​រលំ និង​ម្យ៉ាងទៀត ផ្តោត​ទៅ​លើ​ការ​ថែរក្សា​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​ដើរ​ឆ្លងកាត់​នៅ​ទី​នេះ​ផង​។ បន្ទាប់​ពី​បញ្ចប់​ការ​ជួសជុល​ស៊ុមទ្វារ​នេះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​បន្ត​ធ្វើការ​ជួសជុល​ជញ្ជាំង និង​ជើង​សរសរ​ផ្នែក​ខាងលិច​នៃ​ប្រាសាទបាយ័ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ