ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយទាន​​មួយឈុត​​ថ្មី​​ទៀត​បានពាំ​នាំ​ទៅជូន​​ដល់​លោក​យាយ​ឯកោ

12 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ទឹក​ដោះ​គោ​និង​ថវិកា​​មួយ​ចំនួន​ដែល​ជា​អំណោយ​របស់​សប្បុរសជន​​ផ្តល់​ជូន​លោកយាយ​តូច សុន​ អាយុ​៧៦​ឆ្នាំ​ ដែល​​ជា​ស្ត្រី​មេម៉ាយ​​គ្មាន​កូន​ចៅ​សាច់​ញាតិ​ និង​ក្រីក្រ​លំបាក​ ​ត្រូវ​​បាន​លោក​សុំ ពៅពិសិដ្ឋ​ ភ្នាក់​ងារ​សារព័ត៌​មាន​កោះ​សន្តិភាព​​នាំយកទៅ​ប្រគល់​ជូន​ដល់​​ដៃលោក​យាយ​រួច​ហើយ​ ​កាលពី​​​​ម៉ោង​​​​៩​ព្រឹក​​ថ្ងៃទី​២០ ឧសភា

ខេត្ត​ស្វាយ​រៀង ៖ ទឹក​ដោះ​គោ​និង​ថវិកា​​មួយ​ចំនួន​ដែល​ជា​អំណោយ​របស់​សប្បុរសជន​​ផ្តល់​ជូន​លោកយាយ​តូច សុន​ អាយុ​៧៦​ឆ្នាំ​ ដែល​​ជា​ស្ត្រី​មេម៉ាយ​​គ្មាន​កូន​ចៅ​សាច់​ញាតិ​ និង​ក្រីក្រ​លំបាក​ ​ត្រូវ​​បាន​លោក​សុំ ពៅពិសិដ្ឋ​ ភ្នាក់​ងារ​សារព័ត៌​មាន​កោះ​សន្តិភាព​​នាំយកទៅ​ប្រគល់​ជូន​ដល់​​ដៃលោក​យាយ​រួច​ហើយ​ ​កាលពី​​​​ម៉ោង​​​​៩​ព្រឹក​​ថ្ងៃទី​២០ ឧសភា នៅ​ខាង​មុខ​​ខ្ទម​​លោក​យាយ​ដែល​ស្ថិត​​ក្នុង​ភូមិ​​ថ្នា​ ឃុំ​គោកព្រីង​ ស្រុក​ស្វាយ​ជ្រំ​ ។  អំណោយ​ទាំង​នេះ​បាន​មក​ពី​​សន្តាន​ចិត្ត​មនុស្សធម៌​​របស់​សប្បុរសជន​ ១-​​លោក​តែ សុខឡុង និងភរិយា​ បាន​ផ្តល់​​​ប្រាក់​​អំណោយ​២០​ម៉ឺន​រៀល​ ២-កញ្ញា​​​​ស្រី ពៅ​ ១ម៉ឺន​រៀល​ ៣-​​កញ្ញា​​​រស្មី ៥​ពាន់រៀល និង​៤-​អ្នក​ស្រី​​ណា​ វ៉ាន់ ទឹក​ដោះគោ​​៣កំប៉ុង ។

លោក​យាយ​​តូច សុន មាន​អាយុ​​៧៦​ឆ្នាំ​ បច្ចុប្បន្ន​​កំពុង​រស់​នៅ​​ក្នុង​ជីវភាព​​ក្រីក្រ​​​ថែម​ទាំង​មាន​ជំងឺ​រ៉ាំរ៉ៃ​​ប្រចាំ​​កាយ​​ទៀត​​ផង ។ ដោយ​​​សារ​តែ​គ្មាន​ប្រាក់​ លោក​យាយ​​ត្រូវទ្រាំ​រស់​ត្រាំត្រែង​​​នឹងជំងឺ​​ដែល​​ធ្វើ​ទុក្ខ​ម្តងៗ​ស្ទើរតែនឹង​ស្លាប់​​នោះ​មក​ដល់​​ពេល​នេះ​គឺ៣ឆ្នាំមក​ហើយ ប៉ុន្តែ​​មិន​ដឹង​ថា ជា​ជំងឺ​​អ្វី​នោះទេ​ ព្រោះ​មិន​ដែល​បាន​ទៅ​ពេទ្យ​ពិនិត្យ​​​និង​ព្យាបាល ។
កាលពី​​ល្ងាច​​ថ្ងៃទី​១៩ ឧសភា​ កន្លង​ទៅ​ថ្មីៗ​នេះ​​ ជំងឺ​​លោក​យាយ​​បាន​ធ្វើ​ទុក្ខ​​បុក​ម្នេញ​​​លោក​យាយ​ម្តង​ទៀត​ ធ្វើ​ឱ្យ​មាន​ការ​​ភ័យ​ស្លន់​ស្លោ​អស់​អ្នក​ភូមិ​ ប៉ុន្តែ​​ដោយសារ​លោកយាយ​​មាន​​ថវិកា​ដែល​សប្បុរសជន​​ផ្តល់​ជូន​​លោក​យាយ​​កន្លង​មក​​ទើប​អ្នក​ស្រុក​ជួយ​ហៅគ្រូពេទ្យ​​ឱ្យមក​ជួយ​​ចាក់​ថ្នាំ​​បាន​១០​ម្ជុល​​ និង​ព្យួរសេរ៉ូម​​បាន​៣​​​ប្លោក​ ធ្វើ​ឱ្យ​​លោក​យាយ​មាន​កម្លាំង​​ និង​​បាន​ធូរ​ស្រាល​​​ឡើងវិញ ។

បច្ចុប្បន្ន​​នេះ​ លោកយាយ​​កំពុង​​​សំរាកព្យួរសេរ៉ូម​​នៅ​ក្នុង​ខ្ទម​​មិន​ទាន់អាចធ្វើ​​ដំណើរ​​ទៅ​កាន់​មន្ទីរ​ពេទ្យ​បាននៅឡើយទេ។ ​ពេល​ទទួល​​បាន​អំណោយ​​ពីសប្បុរសជន​​ ​លោក​យាយ​​ខំ​ប្រឹង​​លើក​​ដៃសំពះ​​ទាំងញ័រ​ទទ្រើកជូន​ពរ​ដល់​​សប្បុរសជន​ទាំង​អស់​​ទាំងសំឡេង​​ខ្សាវៗ​សុំ​ឱ្យ​ទេវតា​​តាម​ជួយ​ថែរក្សា​​សប្បុរសជន​​ និង​ក្រុម​គ្រួសារ​​ទាំងអស់​​ឱ្យ​ជួប​តែ​សេចក្តី​សុខ​សេចក្តី​ចម្រើន​ ប្រកបរបរ​ទទួល​ទានមាន​​បាន​សម​ប្រកប​​គ្រប់ៗ​គ្នា​ និង​ជួបតែ​សុភមង្គល​គ្រប់ៗក្រុម​គ្រួសារ ៕