ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​អា​មេ​រិ​ក​៥​នាក់​ស្លា.ប់​ក្នុង​ការ​ធ្លា.ក់​ឧទ្ធម្ភាគចក្រ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ

5 ខែ មុន

សហរដ្ឋអាមេរិក ៖ ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​អឺរ៉ុប​និង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ប្រកាស​នា​ថ្ងៃ​ទី​១២​

សហរដ្ឋអាមេរិក ៖ ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​អឺរ៉ុប​និង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ប្រកាស​នា​ថ្ងៃ​ទី​១២​វិច្ឆិកា​ថា ទាហាន​អា​មេ​រិ​ក​៥​នាក់​ស្លាប់​ដោយសារ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ ១​គ្រឿង ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ពេល​កំពុង​ហោះ​ហ្វឹកហ្វឺន​។ គួររំលឹកថា យន្តហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង​ធ្លាក់​ក្នុង​សមុទ្រ ខណៈ​កំពុង​ហ្វឹកហ្វឺន

ទីបញ្ជាការដ្ឋាន​យោធា​នោះ​មិន​បាន​បញ្ជាក់​ពី​ប្រភេទ​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់ និង​មិន​ប្រាប់​ថា​តើ​មកពីណា​តែ​សហរដ្ឋអាមេរិក​បាន​ដាក់​ពង្រាយ​នា​ពេល​មុន​នេះ នូវ​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿងក្នុង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដើ​ម្ប​រារាំង​សង្គ្រាម​រវាង​អី​ុ​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់ កុំ​ឲ្យ​រាលដាល​ក្នុង​តំបន់​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​ទីបញ្ជាការដ្ឋាន​យោធា​អា​មេ​រិ​ក​នោះ​ថ្លែង​ថា ពេល​បំពេញបេសកកម្ម​ផ្គត់ផ្គង់​ជា​ទម្លាប់ ក្នុង​ក្រប​ខណ្ឌ​នែ​ការ​ហ្វឹកហ្វឺន​យោធា​មួយ ឧទ្ធម្ភាគចក្រ​យោធា​នេះ ដែល​ដឹក​ទាហាន​៥​នាក់​ជួប​គ្រោះថ្នាក់​ហើយ​ធ្លាក់​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ទាហាន​ទាំង​៥​នាក់​ក្នុង​ឧទ្ធម្ភាគចក្រ​នោះ​បាន​ត្រូវ​ស្លាប់​។

ដំបូង​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​រៀបរាប់​ពី​គ្រោះថ្នាក់​យន្តហោះ​មួយ ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១០​វិច្ឆិកា ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត តែ​គ្រា​ដំបូង​មិន​បាន​ផ្ដល់​ព័ត៌មាន​ពី​វាសនា​បណ្ដា​មនុស្ស​ជិះ​ក្នុង​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ