ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​យោធា​អា​មេ​រិ​ក​១​គ្រឿង​ធ្លាក់​ក្នុង​សមុទ្រ​ ខណៈកំពុង​​ហ្វឹកហ្វឺន

1 ឆ្នាំ មុន

ក្នុង​សេចក្ដី​ប្រកាស​មួយ ​EUCOM ​និយាយ​ថា នា​ល្ងាច​ថ្ងៃ​ទី​១០​វិច្ឆិកា យន្តហោះ​យោធា​អា​មេ​រិ​កមួយ​

ក្នុង​សេចក្ដី​ប្រកាស​មួយ ​EUCOM ​និយាយ​ថា នា​ល្ងាច​ថ្ងៃ​ទី​១០​វិច្ឆិកា យន្តហោះ​យោធា​អា​មេ​រិ​កមួយ​គ្រឿង ដែល​ធ្វើ​ប្រតិបត្តិការ​ហ្វឹកហ្វឺន លើ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ជួប​គ្រោះថ្នាក់​ហើយ​ធ្លាក់​។

សេចក្ដី​ប្រកាស​បន្ត​ថា ច្បាស់​ណាស់​យន្តហោះ​នេះ​ហោះ​ហ្វឹក​ហ្វឹ​ន​តែ​មួយ​គត់ ហើយ​គ្មាន​សញ្ញា​ណាមួយ​ថា វា​ធ្លាក់​ដោយសារ​សកម្មភាព​ប្រទូស្ត​រ៉ា​យ​ណាមួយ​ឡើយ​។ មូលហេតុ​នៃ​គ្រោះថ្នាក់​នោះ​បច្ចុប្បន្ន​ជា​កម្មវត្ថុ​នៃ​ការ​ស៊ើប​អង្កេត​មួយ​។ គេ​មិន​បាន​លើក​ពី​ប្រភេទ​យន្តហោះ​ដែល​ធ្លាក់​ឬ​ទិស​ដៅ​នៃ​ការ​ហោះហើរ​ដែរ​។

អា​មេ​រិ​កបាន​ដាក់​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ​១​គ្រឿង និង​យន្តហោះ​ចម្បាំង​ដទៃ​ៗ​ទៀត នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ជិតម​ជ្ឈឹ​ម​បូព៌ា ដើម្បី​រួមចំណែក​ទប់​សង្គ្រាម​រវាង​អ៊ី​ស្រា​អែ​ល​ និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​កុំ​ឲ្យ​រាលដាល​ទៅ​ជា​សង្គ្រាម​ក្នុង​តំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ