ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​ធំ​នៅ​ហ្គា​ហ្សា​រង​ការ​វា.យប្រហារ​របស់​អ៊ី​ស្រា​អែ​ល

1 ឆ្នាំ មុន

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សង្គ្រាម​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​មក​ដល់​ថ្ងៃ​ទី​

សង្គ្រាម​អី​ុ​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សង្គ្រាម​រវាង​អ៊ី​​ស្រា​អែ​ល​និង​ក្រុម​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​មក​ដល់​ថ្ងៃ​ទី​១៣​វិច្ឆិកា​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣៨​ហើយ​។ នា​ថ្ងៃ​ទី​១២​វិច្ឆិកា​អនុរដ្ឋមន្ត្រី​សុខាភិបាល​របស់​រដ្ឋាភិបាល​ហា​ម៉ាស​នៅ​ហ្គា​ហ្សា លោក​យូ​សេវ​អា​ប៊ូ​រិ​ក​អះអាង​ប្រាប់​AFP​ថា ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អ៊ី​​ស្រា​អែ​ល បាន​កម្ទេច​ទាំងស្រុង​អគារ​មួយ​សម្រាប់​ផ្នែក​បេះដូង នៃ​មន្ទីរពេទ្យ​ធំ​នៅ​ហ្គា​ហ្សា​គឺ​មន្ទីរពេទ្យ​AL CHIFA ។ អ្នក​ទទួលខុសត្រូវ​រូប​នេះ​មិន​បាន​រៀបរាប់​ពី​តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នេះ​ឡើយ​។

លោក​យូ​សេវ​អា​ប៊ូ​រិ​ក​បន្ត​ថា មន្ទីរពេទ្យ​នោះ​មាន​អ្នកជំងឺ​៦៥០​នាក់ ហើយ​កូនង៉ែត​ប្រមាណ​ជា​៤០​នាក់​កំពុង​ចិញ្ចឹម​ក្នុង​កែវ ដែល​ពួក​គេ​កំពុង​រង​ការ​គម្រាម​បាត់បង់​ជីវិត​។ ចាប់តាំងពី​ថ្ងៃ​ទី​១១​វិច្ឆិកា​មក អគ្គិសនី​ត្រូវ​ដាច់​ក្នុង​មន្ទីរពេទ្យ​នេះ ហើយ​កូនង៉ែត​ច្រើន​សិប​នាក់​កំពុង​ចិញ្ចឹម​ក្នុង​កែវ​និង​បណ្ដា​អ្នកជំងឺ​សង្គ្រោះ​បន្ទាន់ កំពុង​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ