ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ATP Finals ៖ Djokovic នឹង​បញ្ចប់​ឆ្នាំ​នេះ​ក្នុង​នាម​ជា​កីឡាករ​លេខ​១​ពិភពលោក

8 ខែ មុន

អ៊ី​តា​លី ៖ កីឡាករ Novak Djokovic នឹង​បញ្ចប់​ឆ្នាំ ២០២៣ ក្នុង​នាម​ជា​កីឡាករ​វាយ​តេ​ស្នី​លេខ​១​

អ៊ី​តា​លី ៖ កីឡាករ Novak Djokovic នឹង​បញ្ចប់​ឆ្នាំ ២០២៣ ក្នុង​នាម​ជា​កីឡាករ​វាយ​តេ​ន្នីសលេខ​១​ពិភពលោក និង​ជា​លើក​ទី​៨ នៅ​ក្នុង​អាជីព​របស់​ខ្លួន បន្ទាប់​ពី​កីឡាករ​ជនជាតិ​ស៊ែ​ប​វ័យ​៣៦​រូប​នេះ បាន​យកឈ្នះ​លើ​កីឡាករ​ដា​ណឺ​ម៉ាក Holger Rune នៅ​ព្រឹត្តិការណ៍ ATP Finals 2023 នៅ​ក្នុង​ទីក្រុង​ទូ​រី​ន (Turin) ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា កន្លង​ទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។

កីឡាករ​ចំណាត់​លេខ​១​ពិភពលោក ម្ចាស់​ជើងឯក Grand Slam ២៤​សម័យកាល​រូប​នេះ បាន​យកឈ្នះ​កីឡាករ Holger Rune វ័យ​២០​ឆ្នាំ យ៉ាង​តានតឹង​នៅ​ក្នុង​លទ្ធផល ៧-៦ (៧-៤) ៦-៧ (១-៧) និង ៦-៣ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក Green Group នៃ​ព្រឹត្តិការណ៍ ATP Finals 2023 ដែល​ជា​ព្រឹត្តិការណ៍​បញ្ចប់​រដូវ​កាល​កីឡា​វាយ​តេ​ន្នីស ខណៈ​ដែល​ជ័យជម្នះ​នេះ បាន​ពង្រីក​ការ​ឈ្នះ​របស់​កីឡាករ Djokovic រហូត​ដល់​១៩​ប្រកួត​ជាប់​ៗ​គ្នា​។

Djokovic បាន​ឈ្នះ​ជើងឯក Grand Slam ចំនួន​៣​នៅ​ក្នុងឆ្នាំនេះ ដើម្បី​ក្លាយជា​ម្ចាស់​កំណត់​ត្រា​ឈ្នះ Grand Slam ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡា​វាយតេ​ន្នីស ពោល​គឺ​ចំនួន ២៤​សម័យកាល​។ Djokovic កំពុង​ស្ថិត​លើ​ដំណើរ​សម្រាប់​ការ​ឈ្នះ​ជើងឯក ATP Finals ជា​លើក​ទី​៧​របស់​ខ្លួន ដើម្បី​ក្លាយជា​ម្ចាស់​កំណត់​ត្រា​ឈ្នះ​ជើងឯក​ព្រឹត្តិការណ៍​នេះ​ច្រើន​ជាងគេ ខណៈ​ដែល​បច្ចុប្បន្ន​រូបគេ​កំពុង​ស្មើ​កំណត់​ត្រា​ជាមួយ​កីឡាករ​ស្វី​ស Roger Federer ។

សូម​ជម្រាប​ថា ការ​ប្រកួត​ព្រឹត្តិការណ៍ ATP Finals ព្រឹត្តិការណ៍​បញ្ចប់​រដូវ​កាល​កីឡា​វាយ​តេ​ន្នីស មានការ​ចូលរួម​ពី​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​ចំនួន​៨​រូប ដោយ​ត្រូវ​ចែក​ចេញ​ជា​២​ពូ​ល (Green Group & Red Group) ដោយនៅ​ក្នុង​១​ពូ​ល​មាន​៤​រូប ហើយ​កីឡាករ​កំពូល​២​រូប​ក្នុង​ពូ​ល​នីមួយ​ៗ ត្រូវ​បន្ត​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ