ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បោះពួយ​ម៉ូតូ​ដូច​ហោះ​បុកថ្ម​ខណ្ឌ​ចែក​ផ្លូវ​ខ្ទាត​ចម្ងាយ​៣៦ម៉ែត្រ​សន្លប់ធំ

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​យុវជនម្នាក់​បានសន្លប់​ស្តូកស្តឹង​ដេកដួលនៅលើដី បន្ទាប់ពី​យុវ​ជន​នោះជិះម៉ូតូបុកថ្មចែក​ទ្រូងផ្លូវខ្ទាតចម្ងាយ​៣៦ ម៉ែត្រ​នៅវេលាម៉ោង១០ និង១០នាទី​យប់ថ្ងៃ​ទី​១៩ ឧសភា ២០១១នៅចំណុចក្រោយ​ការដ្ឋាន​សំណង់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ

ខេត្តព្រះសីហនុ ៖ ​យុវជនម្នាក់​បានសន្លប់​ស្តូកស្តឹង​ដេកដួលនៅលើដី បន្ទាប់ពី​យុវ​ជន​នោះជិះម៉ូតូបុកថ្មចែក​ទ្រូងផ្លូវខ្ទាតចម្ងាយ​៣៦  ម៉ែត្រ​នៅវេលាម៉ោង១០ និង១០នាទី​យប់ថ្ងៃ​ទី​១៩ ឧសភា ២០១១នៅចំណុចក្រោយ​ការដ្ឋាន​សំណង់ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង​ព្រះ​សីហនុ ។

យោងតាមប្រភពពីប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ដែលជាអ្នកជូនជនរងគ្រោះ​មក​​មន្ទីរ​ពេទ្យ​បានឱ្យដឹងថា ជនរងគ្រោះ​នេះឈ្មោះ ណា វាសនា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំ​នៅតំបន់ភូមិថ្មីស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង​ព្រះសីហនុបានជិះម៉ូតូម៉ាក HONDA C125 ពណ៌​ខ្មៅខៀវ ពាក់ស្លាកលេខ​ព្រះសី​ហនុ១C០៧០៦។

ប្រភពដដែលបានបន្តថា ជនរងគ្រោះដួលសន្លប់បែបនេះ ខណៈពេល​រូបលោកដើរល្បាតនៅក្នុងទឹកដីសង្កាត់លេខ៤។ដោយឡែកយោងតាមប្រភពសាក្សីនៅកន្លែងកើតហេតុ​​បាន​ឱ្យដឹងថា នៅ​មុន​ពេល​កើត​ហេតុគេបានឮសំឡេង​ម៉ូតូ​បើក​បរក្នុង​ល្បឿន​យ៉ាងលឿនមកពីទិសខាងកើត ឆ្ពោះទៅទិស​ខាង​លិច ។

លុះមកដល់ចំនុចកើតហេតុក៏បានទៅបុក​ជាមួយថ្មចែកផ្លូវ បណ្តាលឱ្យទាំងម៉ូតូ និង​មនុស្ស​ប៉ើងដួលអូសចម្ងាយ៣៦ម៉ែត្រ​លាន់​​ដូច​​រន្ទះ ជាហេតុធ្វើឱ្យជនរងគ្រោះសន្លប់ធំ និង​រងរបួស​ធ្ងន់​ធ្ងរ ។ មួយសន្ទុះក្រោយមក​ ក៏មាន​សមត្ថ​កិច្ចប៉ូលិសមកដល់ ហើយហៅរថយន្ត​សង្គ្រោះ​ដឹកទៅព្យាបាលនៅគ្លីនិកសេតេ ។ ​តាម​​ព័ត៌​មាន​ថា អ្នក​ជិះ​ម៉ូតូ​បុក​ថ្ម​ខណ្ឌ​ចែក​ផ្លូវ​នេះ ក្នុង​សភាព​ស្រវឹង​ស្រាផង​ដែរ ៕