ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន​! ពេល​មេឃ​កំពុង​ភ្លៀង ជាក់ស្តែង រន្ទះ​បា​.​ញ់​មនុស្ស​ស្លា.ប់.​ម្នាក់

5 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បុរស​ម្នាក់​​​ខណៈ​​ចុះ​ដើរ​ទៅ​មើល​ស្រូវក្នុង​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ក៏​ត្រូវ​រន្ទះមកបាញ់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗយ៉ាងអាណោចអាធ័ម ដែល​​ហេតុការណ៍​​បាន​កើតឡើង​​ កាលពី​វេលា​ម៉ោង​១៥ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២៣…

ខេត្ត​សៀម​រា​ប ៖ បុរស​ម្នាក់​​​ខណៈ​​ចុះ​ដើរ​ទៅ​មើល​ស្រូវក្នុង​ពេល​មេឃ​កំពុង​ធ្លាក់​ភ្លៀង ក៏​ត្រូវ​រន្ទះមកបាញ់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗយ៉ាងអាណោចអាធ័ម ដែល​​ហេតុការណ៍​​បាន​កើតឡើង​​ កាលពី​វេលា​ម៉ោង​១៥ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ត្រង់ ចំណុច​ខ្នង​ទំនប់​ថ្លុក​តា​សាយ ខាងជើង​ភូមិ​ត្រុំ​ខាងជើង ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ចម្ងាយ៣.០០០​ម៉ែត្រ​ពី​ភូមិ ។​

បើ​តាម​លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ អធិការ​នគរបាល​ស្រុក​ស្រីស្នំ​បានឱ្យដឹងថា ​ ជន​រង​គ្រោះ​ខាងលើ ឈ្មោះ សុស សីហា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាកសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រុំ​ខាង​ជើង ឃុំ​ជ្រោយ​នាង​ងួ​ន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​ ។​

​ប្រភពបន្តថា ជនរងគ្រោះ​នាំ​ម៉ា​ស៊ីន​ច្រូត​ទៅ​ច្រូតស្រូវ​នៅ​ក្បែរ​ចំណុច​កើតហេតុ​ខាងលើ ប៉ុន្តែ
មិន​ទាន់​ដល់​ស្រែ​ផង ខណៈ កំពុង​តែ​ដើរ​ទៅ ស្រាប់តែ​មាន​មេឃ​ភ្លៀង ខ្យល់ ហើយ​ក៏​ត្រូវ​រន្ទះ បាញ់​ស្លាប់​ និងទូរស័ព្ទរបស់ជនរងគ្រោះ១គ្រឿង​ក៏​ខូចខ្ទេច​ផងដែរ​ ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

    

អត្ថបទសរសេរ ដោយ