ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ដ្រូ​ន​វា.យប្រហារ​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​ស៊ី​រី​ និង​អ៊ីរ៉ា​ក់

5 ខែ មុន

សហរដ្ឋអាមេរិក ៖ ដ្រូ​ន​បំពាក់​គ្រឿងផ្ទុះ​៣​គ្រឿង បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១១​វិច្ឆិកា មូលដ្ឋាន​

សហរដ្ឋអាមេរិក ៖ ដ្រូ​ន​បំពាក់​គ្រឿងផ្ទុះ​៣​គ្រឿង បាន​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១១​វិច្ឆិកា មូលដ្ឋាន​យោធា​អា​មេ​រិ​កមួយ​នៅ​ស៊ី​រី​ និង​មួយទៀត​នៅ​ឃើ​ត​ឌី​ស្ថាន​អ៊ី​រ៉ា​ក់ ។

ក្រុម​ប្រដាប់​អាវុធ​មួយ​ដែល​ហៅ​ខ្លួនឯង​ថា ក្រុម​តស៊ូ​អ៊ិ​ស្លា​ម​នៅ​អ៊ី​រ៉ា​ក់​ប្រមូលផ្ដុំ​ដោយ​ពួក​ជីវពល​ស្និទ្ធ​អ៊ី​​រ៉​ង់ ប្រកាស​ទទួលខុសត្រូវ​ពី​ការ​បញ្ជូន​ដ្រូ​ន​២​គ្រឿង​ទៅ​វាយប្រហារ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​មួយ​ផ្សាយ​តាម​អន​ឡាញ​។

សេចក្ដី​ប្រកាស​គួ​ស​បញ្ជាក់ថា ដ្រូ​ន​ទាំងនេះ​បាន​វាយប្រហារ​ដល់​គោលដៅ ក្នុង​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​នៅ​តំបន់​រី​មេ​ឡាន​ភាគ​ឦសាន​ស៊ី​រី តែ​មិន​ផ្ដល់​ភាព​លម្អិត​ឡើយ​។ ម្យ៉ាងវិញទៀត​ប្រភព​សន្តិសុខ​ឃើ​ត​មួយ​អះអាង​ពី​ដ្រូ​ន​បំពាក់​គ្រឿងផ្ទុះ​១​គ្រឿង វាយប្រហារ​មូលដ្ឋាន​អាកាស​ចរណ៍​ហា​រៀ​នា​ខាងក្រៅ​ទីក្រុង​អ័​រ​ប៊ី​ល​ទីប្រជុំជន​តំបន់​ឃើ​ត​ឌី​ស្ថាន​អ៊ី​រ៉ា​ក់​។ ការ​វាយប្រហារ​នេះ​បណ្ដាល​ឲ្យ​មានការ​ខូចខាត​មួយ​ចំនួន​ក្នុង​មូលដ្ឋាន​អាកាសចរណ៍​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ