ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​អះអាង​ពី​ការ​បា.ញ់​ទម្លាក់​ដ្រូ​ន​រុ​ស្ស៊ី១៩​គ្រឿង

5 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ថ្លែង​កាល ពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា បាន​បា.ញ់​ទម្លាក់​ដ្រូ​ន​រុ​

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​ថ្លែង​កាល ពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា បាន​បាញ់​ទម្លាក់​ដ្រូ​ន​រុ​ស្ស៊ី​ប្រមាណ​ជា​២​ភាគ​៣ នៃ​ដ្រូ​ន​វាយប្រហារ​៣១​គ្រឿង បញ្ជូន​មក​នា​ពេល​យប់ ពិសេស​មក​កាន់​បណ្ដា​តំបន់​នៅ​ខ្សែ​រណសិរ្ស ។ រុ​ស្ស៊ី​ក៏​វាយប្រហារ​ជា​ថ្មី​ដែរ​លើ​ក្រុង​គៀវ​នា​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​នោះ​។

ប្រភព​ដដែល​នោះ​បន្ត​ថា ដ្រូ​ន​វាយប្រហារ​ធុន​SHAHED១៩​គ្រឿង​ត្រូវ​កម្ទេច​។ ពួក​កាន់កាប់​រុ​ស្ស៊ីបាន​បញ្ជូន​ដ្រូ​ន​ភាគច្រើន​ទៅ​កាន់​ខ្សែ​រណសិរ្ស ហើយ​រុ​ស្ស៊ីក៏​បាញ់​មី​ស៊ីល​ច្រើន​គ្រាប់​ផង​ដែរ​។ អ៊ុយ​ក្រែ​ន​រង់ចាំ​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​បែប​នេះ ក្នុង​រដូវរងា​ដែល​ចូល​មក​ដល់​។ ក្រោយ​ការ​វាយប្រហារ​រដូវរងា​កន្លង​ទៅ សំដៅ​ពិសេស​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល បណ្ដាល​ឲ្យ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ច្រើន​ពាន់​នាក់ រង​ការ​លំបាក​វេទនា​ដោយ​គ្មាន​អ្វី្វ​កម្ដៅ​និង​គ្មាន​អគ្គិសនី​។ ក្រោយ​ផ្អាក​អស់​ពេល​៥២​ថ្ងៃ​រុ​ស្ស៊ី​ក៏​វាយប្រហារ​ដោយ​មី​ស៊ីល​លើ​ក្រុង​គៀវ​ជា​ថ្មី​ដែរ តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ