ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីក្រុង​១​នៅ​អ៊ី​​ស្លង់​រង​ការ​​គំរា.មកំហែង​ ដោយ​ការ​ផ្ទុះ​ភ្នំភ្លើង

1 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្លង់ ៖ បណ្ដា​អ្នក​ជំនាញការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា ទីក្រុង​អ៊ី​​ស្លង់​មួយ​មាន​

ប្រទេស​អ៊ី​ស្លង់ ៖ បណ្ដា​អ្នក​ជំនាញការ​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១១​វិច្ឆិកា​ថា ទីក្រុង​អ៊ី​​ស្លង់​មួយ​មាន​ប្រជាជន​ប្រមាណ​៤០០០​នាក់ ស្ថិត​នៅ​ជិត​រដ្ឋធានី​រ៉ៃ​ក្យា​វិក អាច​រង​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដោយសារ​ភ្នំភ្លើង​មួយ ដែល​រកកល​ចង់​ផ្ទុះ​នា​ប៉ុន្មាន​ម៉ោង​ឬ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។

ទីក្រុង​កំពង់​ផែ​GRINDAVIK ភាគ និរតី​ប្រទេស បាន​ជម្លៀស​មនុស្ស​ចេញ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១​វិច្ឆិកា មក​ពី​ការ​ញ័រ​រង្គើរ​ច្រើន​លើក ដែល​ជា​សញ្ញា​នៃ​ការ​អាច​ផ្ទុះ​ភ្នំភ្លើង​ក្នុង​ពេល​ឆាប់​ៗ​។ អ្នក​ទទួលខុសត្រូវ​ផ្នែក​ការពារ​ស៊ី​វិល​និង​គ្រប់គ្រង​សភាពការណ៍​បន្ទាន់​អ៊ី​ស្លង់ ម្នាក់​ថ្លែង​ទៅ​កាន់​AFP​ថា យើង​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ចំពោះ​ការ​បំផ្លាញ​ផ្ទះសម្បែង​និង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​នោះ​។ មានការ​ប្រេះ​ដី​ប្រវែង​ប្រមាណ​១៥​គីឡូម៉ែត្រ ហើយដោយ​សារ​ការ​ប្រេះ​ដី​នេះ ការ​ផ្ទុះ​ភ្នំភ្លើង​អាច​កើត​មាន​គ្រប់ពេល​។ អ្នក​ទទួលខុសត្រូវ​ខាងលើ​នេះ​មិន​បដិសេធ​ឡើយ ដែល​ការ​ផ្ទុះ​អាច​កើត​មាន​ចេញពី​បាតសមុទ្រ ដែល​នឹង​បង្ក​ឲ្យ​មាន​ពពក​ផ្សែង​និង​ផះ​ជះ​ឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ