កងទ័ពអ៊ីស្រាអែលថានឹងជួយជម្លៀសទារកចេញពីមន្ទីរធំជាងគេនៅហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលថ្លែងកាលពីថ្ងៃទី១១ វិច្ឆិកាថា ខ្លួននឹងជួយ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលថ្លែងកាលពីថ្ងៃទី១១ វិច្ឆិកាថា ខ្លួននឹងជួយ
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កងទ័ពអ៊ីស្រាអែលថ្លែងកាលពីថ្ងៃទី១១ វិច្ឆិកាថា ខ្លួននឹងជួយជម្លៀសបណ្ដាកូនង៉ែតចេញពីមន្ទីរពេទ្យធំជាងគេនៅហ្គាហ្សា ខណៈការប្រយុទ្ធគ្នាខ្លាំងក្លារវាងពួកយុទ្ធហាម៉ាស់និងកងទាហានអ៊ីស្រាអែលកំពុងមានភាពខ្លាំងក្លានៅជុំវិញមន្ទីរពេទ្យនោះ។
ក្នុងសន្និសីទសារព័ត៌មានមួយអ្នកនាំពាក្យយោធាអ៊ីស្រាអែលនិយាយថា បុគ្គលិកមន្ទីរពេទ្យAL CHIFA បានស្នើថា ថ្ងៃស្អែកយើងត្រូវជួយជម្លៀសចេញបណ្ដាកូនង៉ែត ចេញពិផ្នែកសម្ភពទៅកាន់មន្ទីរពេទ្យដែលមានសន្តិសុខជាងនេះ។ យើងនឹងផ្ដល់ជំនួយចាំបាចតែអ្នកនាំពាក្យរូបនេះមិនបាននិយាយថា តើមានកូនង៉ែតប៉ុន្មាននាក់ដែលត្រូវជម្លៀសចេញឡើយ។
មុននេះកូនង៉ែត២នាក់ត្រូវបានគេរាយការណ៍ថាស្លាប់ ក្នុងមន្ទីរពេឡនេះព្រោះគ្មានអគ្គិសនីប្រើ សម្រាប់ចិញ្ចិមពួកគេក្នុងកែវ។ អ្នកនាំពាក្យរូបនេះក៏លើកដែរ ពីការជួយសង្គ្រោះអាយុជីវិតកូនង៉ែត៣៧នាក់ទៀតដែលកើតមិនគ្រប់ខែចិញ្ចឹមក្នុងកែវ៕
ចែករំលែកព័តមាននេះ