ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មន្ត្រី​យោធា​ម្នាក់ ព្រោះតែ​ទាស់​ពាក្យ​សម្ដី​ដក​កាំ​ភ្លើ​.​ង​ខ្លី​បា​.​ញ់​ផ្អើល

5 ខែ មុន
  • កំពង់ឆ្នាំង

មន្ត្រី​យោធា​ម្នាក់​ដក​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក រ៉ូ​ឡូ បា​.​ញ់​ឡើង​លើ​មួយ​គ្រាប់ ក្រោយ​ពី​ផឹក​ស្រវឹង និង​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​យោធា​ម្នាក់​ដក​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក រ៉ូ​ឡូ បា​.​ញ់​ឡើង​លើ​មួយ​គ្រាប់ ក្រោយ​ពី​ផឹក​ស្រវឹង និង​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ។ ទោះបីជា​យ៉ាងនេះ​ក្តី ក្រោយ​កើតហេតុ មន្ត្រី​យោធា​រូប​នេះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​ផង​ដែរ​។

យោង​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ឱ្យ​ដឹង​ថា យោធា​ប្រើ​អា​វុ​.​ធ​ខ្លី​បា​.​ញ់​ឡើង​លើ​មួយ​គ្រាប់​នេះ​មានឈ្មោះ ឡោ ប៊ុ​ន​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានមុខ​ងារ​ជា​យោធា​បម្រើ​ការងារ​នៅ​កង​អន្តរាគមន៍​លេខ​៧០ នៃ​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ មន្ត្រី​យោធា​បា​.​ញ់​បោះ​សេរី​រូប​នោះ រួម​នឹង​មិត្តភក្តិ​ម្នាក់​ទៀត បាន​មក​លេង​ផ្ទះ​របស់​ឈ្មោះ ផូ កូ​លាប ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ បន្ទាប់​មក​ក៏​មានការ​ផឹកស៊ី​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា លុះ​រហូត​ដល់​វេលា​ម៉ោងជាង​៨​យប់ ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​នឹង​គ្នា​កើតឡើង​តែ​ម្ដង ។ ខណៈ​សមត្ថកិច្ច​ឃាត់ខ្លួន​កំពុងធ្វើការ​សាកសួរ​នោះ មិន​ទាន់​បញ្ជាក់​បាន​ទេ​ថា តើ​ទំនាស់​ខាងលើ​នេះ​កើតឡើង​ដោយសារ​រឿង​អ្វី​ឡើយ? ប៉ុន្តែ​នៅ​ពេល​ទាស់​ពាក្យ​សម្ដី​គ្នា​នោះ មន្ត្រី​យោធា​រូប​នោះ​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក រ៉ូ​ឡូ បា​.​ញ់​ឡើង​លើ​មួយ​គ្រាប់ ទុកជា​ការ​គំ​រា​.​ម ធ្វើ​ឲ្យ​មានការ​ឆោឡោ​កើតឡើង​តែ​ម្ដង​។

បន្ទាប់​មក​យោធា​រូប​នោះ ក៏​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​វុ​ធ​ហត្ថ​ខេត្ត ធ្វើការ​ឃាត់ខ្លួន​នាំ​យក​មក​សាកសួរ និង​កំពុង​បន្ត​ការ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែវិច្ឆិកា​នេះ នៅ​ក្នុង​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ