ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូចចិត្ត​​ឪពុក​ស្តីបន្ទោស​ចង.កធ្វើអត្តឃា.ត​ចោលប្រពន្ធ​មាន​ផ្ទៃពោះ

14 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ដោយសារតែការ​ស្តី​បន្ទោសពីឪពុកបន្តិចបន្តួច បុរស​ឈ្មោះបឿន វិបុល អាយុ២២ឆ្នាំ រស់នៅ​ភូមិគក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានធ្វើអត្តឃា.តដោយ​ចង.ក​នៅ​មែកស្វាយ​ចន្ទីកម្ពស់៣ម៉ែត្រកាលពីវេលា​ម៉ោង​៩យប់ថ្ងៃទី១៨ ឧសភា ចោល​ប្រពន្ធ​មាន​ផ្ទៃ​ពោះជិតគ្រប់ខែ ។ នៅម៉ោងជាង៦ព្រឹក ថ្ងៃទី​១៩​ ឧសភា ២០១១

ខេត្តកំពង់ចាម ៖ ​ដោយសារតែការ​ស្តី​បន្ទោសពីឪពុកបន្តិចបន្តួច បុរស​ឈ្មោះបឿន វិបុល អាយុ២២ឆ្នាំ រស់នៅ​ភូមិគក ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ បានធ្វើអត្តឃាតដោយ​ចង.ក​នៅ​មែកស្វាយ​ចន្ទីកម្ពស់៣ម៉ែត្រកាលពីវេលា​ម៉ោង​៩យប់ថ្ងៃទី១៨ ឧសភា ចោល​ប្រពន្ធ​មាន​ផ្ទៃ​ពោះជិតគ្រប់ខែ ។ នៅម៉ោងជាង៦ព្រឹក ថ្ងៃទី​១៩​ ឧសភា ២០១១ ទើបក្រុមសាច់ញាតិ​រក​ឃើញសព ។

តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍​ឯកឡុង សារិន អធិការរងនគរបាលស្រុក​ត្បូង​ឃ្មុំឱ្យដឹងថា កាលពីវេលាម៉ោង៣​រសៀល​ថ្ងៃ​ទី១៨ ឧសភា បុរសចំណាស់​ឈ្មោះបៀន បាន​ប្រើកូនប្រុសឈ្មោះវិបុល ទៅបាញ់​ថ្នាំស្មៅ​ចំការ​នៅខាងក្រោយផ្ទះតែម្នាក់ឯងរហូតមកដល់​ពេល​ល្ងាចត្រឡប់មកផ្ទះវិញ ត្រូវឪពុកស្តីបន្ទោស​ពី​រឿង​បាញ់​ថ្នាំ​ស្មៅ​ខ្ជី​ខ្ជាមិន​ចេះ​សន្សំ​សំចៃ ។

លោកអធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់បន្តថា នៅវេលាម៉ោង៩​យប់ ​វិបុល​បាន​ដើរចុះពីលើផ្ទះតាមជណ្តើរខាងមុខ ហើយ​ពេល​​ស្រ្តី​ជា​ប្រពន្ធសួរនាំ​គេ​​ប្រាប់​ថា ទៅ​នេះ​ទៅ​នោះ​ និង​ហាម​មិន​ឱ្យ​តាម​ទេ។ សមាជិកនៅលើផ្ទះ​បានរង់ចាំមើលផ្លូវ តែ​រហូតដល់អធ្រាត្រ ក៏មិន​ទាន់ឃើញ​មកទៀត​ ។ មកដល់​ម៉ោងជាង៦​ព្រឹក​ថ្ងៃទី១៩ ឧសភា ក្មេងប្រុស​អាយុ៨ឆ្នាំ ត្រូវជា​ប្អូនដើរទៅខាងក្រោយផ្ទះ​បាន​ច​ម្ងាយ២៥​ម៉ែត្រ ស្រាប់តែប្រទះឃើញបងប្រុសរបស់គេបានចង​កដោយខ្សែគោនៅមែកស្វាយចន្ទីកំពស់៣
ម៉ែត្រ ។

ដោយសង្ស័យក្រែង​​ទាក់​​ទិន​ទៅនឹងករណី​ផ្សេងណាមួយនោះ​ ទើប​លោក​ឡុង ​សារិន ​បញ្ជូន​មន្ត្រីព្រហ្មទណ្ឌ​ស្រុក​ឱ្យទៅពិនិត្យមើល​សព​តែមិនមានស្នាមរបួសនៅលើខ្លួន ប្រាណទេ​។ សព​មានចេញទឹកកាម ដូច្នេះ​ពិតជា​ស្លាប់​ដោយ​សារ​ចងកមែន ។ លោកអនុសេនីយ៍ឯកឡុង សារិន បាន​បញ្ជាក់ថា ក្រោយពីរៀបការ​ហើយបុរស​ឈ្មោះ​វិបុលទៅរស់នៅជាមួយឪពុក​ម្តាយ​ក្មេក​ស្ថិត​នៅក្នុងភូមិគក ប៉ុន្តែមួយរយៈចុងក្រោយ​នេះ​ត្រូវឪពុកក្មេកស្តី​បន្ទោសពេក ទើបសម្រេច​ចិត្តមករស់​នៅជា​មួយឪពុកបង្កើតវិញ ។ លុះ​បាន​៧ថ្ងៃត្រូវឪពុក​ស្តីបន្ទោស​ទើប​សម្រេច​ចិត្ត​ទៅចង.កបញ្ចប់ជីវិត​តែ​ម្តង ៕