មេដឹកនាំប្រទេសអារ៉ាប់ និងអ៊ិស្លាម ថ្កោលទោសអ៊ីស្រាអែលចូលហ្គាហ្សា
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កាលពីថ្ងៃទី១១វិច្ឆិកា មេដឹកនាំបណ្ដាប្រទេសអារ៉ាប់និងអ៊ិស្លាម
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កាលពីថ្ងៃទី១១វិច្ឆិកា មេដឹកនាំបណ្ដាប្រទេសអារ៉ាប់និងអ៊ិស្លាម
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ កាលពីថ្ងៃទី១១វិច្ឆិកា មេដឹកនាំបណ្ដាប្រទេសអារ៉ាប់និងអ៊ិស្លាម បានរួមប្រជុំកំពូលជាបន្ទាន់មួយនៅទីក្រុងរីយ៉ាដស្ដីពីហ្គាហ្សា។ កិច្ចប្រជុំកំពូលនេះបានថ្កោលទោស បណ្ដាសកម្មភាពសាហាវព្រៃផ្សៃរបស់កងទ័ពអ៊ីស្រាអែលនៅហ្គាហ្សា តែមិនបានលើកបណ្ដាវិធានការសេដ្ឋកិច្ច និងនយោបាយប្រឆាំងអ៊ីស្រាអែលឡើយ។
ការហ៊ុំព័ទ្ធអាវុធនិងគ្រាប់រំសេវប្រឆាំង អ៊ីស្រាអែលត្រូវបានស្នើជាពិសេស ដោយ សម្ព័ន្ធអារ៉ាប់និងអង្គការកិច្ចសហប្រតិបត្តិ ការអ៊ិស្លាម។ មុនចេញការប្រកាសរួមមេដឹកនាំបណ្ដាប្រទេសអារ៉ាប់និងអ៊ិស្លាម បានឡើងថ្លែងបន្តបន្ទាប់គ្នា។ ជារួមមេដឹកនាំទាំងនេះបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា ជាបន្ទាន់នៅហ្គាហ្សា។ មេដឹកនាំទាំងនោះក៏រិះគន់ដែរ ចំពោះពួកលោកខាងលិច។
ព្រះចៅកាតាតាមីមអាល់ថានីលើកឡើងថា មិនដឹងជាដល់ពេលណាទើបសហគមន៍អន្តរជាតិ លែងចាត់ទុកអ៊ីស្រាអែលជាប្រទេស នៅពីលើច្បាប់អន្តរជាតិឡើយ។ យើងឃើញនយោបាយលម្អៀងនោះ។ ចំណែករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអ៊ូឌីតលើកឡើងពីបណ្ដាប្រទេសដែលបិទភ្នែកចំពោះការមិនគោរពច្បាប់អន្តរជាតិរបស់អ៊ីស្រាអែល៕
ចែករំលែកព័តមាននេះ