ស្មោះត្រង់ស្រួលទាំងសរសេរ និងងាយក្នុងការនិយាយ ប៉ុន្តែការអនុវត្តទំនងជាមិនងាយស្រួលឡើយ។ ទោះយ៉ាងណា ភាពស្មោះសត្រង់ ត្រូវមនុស្សទូទាំងពិភពលោកឱ្យតម្លៃ។ អ្នកកាន់ ព្រះពុទ្ធសាសនា កាន់តែយល់ពីអត្ថន័យនៃពាក្យ ស្មោះត្រង់នេះ។ ស្ទើរគ្របឱវាទរបស់ព្រះពុទ្ធបានទូន្មានមនុស្សឱ្យមានភាពស្មោះត្រង់នៅក្នុងជីវិត។
អ្នកប្រណិប័ត៌ធម៌របស់ព្រះពុទ្ធ ចាប់ពីសីល៥ទៅ ត្រូវប្រកាន់នូវភាពស្មោះត្រង់ សច្ចៈភាព មិនលួ.ចទ្រព្យគេ ជាដើមនោះ។ ព្រះពុទ្ធបានទូន្មានសត្វលោកពីការចិញ្ចឹមជីវិតត្រូវប្រកបដោយធម៌ គឺមនុស្សត្រូវប្រកាន់នូវភាពស្មោះត្រង់ «សម្មាអាជីវៈ» នេះឯង។

ដោយភាពលោ.ភលន់ និងតម្រូវការរបស់មនុស្សច្រើនខ្ពស់ហួសហេតុ ភាពស្មោះត្រង់ ត្រូវបានកាត់បន្ថយ ទោះបីគ្រប់គ្នាបានដឹងថា មានភាពស្មោះត្រង់នាំមកនូវសេចក្តីសុខ ការស្រុះស្រួលគ្នា ឬសង្គមជាតិទទួលបានសុខដុមរមនាយ៉ាងណាក្តី។ បច្ចុប្បន្ន ការមិនស្មោះត្រង់ បានកើតមាននៅគ្រប់ទីកន្លែង។ កើតមាននៅក្នុងការគ្រប់គ្រងដឹកនាំ ក្នុងអាជីវកម្ម ហើយសូម្បីការរស់នៅក្នុងសហគមន៍ អ្នកស្មោះត្រង់ ក៏គេរកបានដោយកម្រដែរ។
ភាពមិនត្រង់ត្រូវបានគេដឹងថា បានមានច្រើនឡើងនៅក្នុងការលក់ដូរ។ អ្នកលក់ជាច្រើន បានបន្លំគុណភាពទំនិញ បន្ថយបរិមាណផលិតផល ដំឡើងថ្លៃទំនិញហួសហេតុ។ អាជីវកម្មជាច្រើន បានប្រើយុទ្ធសាស្ត្រទាក់ទាញភ្ញៀវ ឬដើម្បីលក់ចេញ ដោយការឃោសនា ភូ.តកុហក ប្រើរូបភាពបោ.កបញ្ឆោ.ត។ នៅក្នុងសង្គមជាក់ស្តែងជាញឹកញយ ត្រូវបានគេដឹងថា ពលរដ្ឋបានចា.ញ់បោ.កក្រុមឈ្មួញរកស៊ី ដោយគ្មានភាពស្មោះត្រង់ ដូចជាករណីទិញផ្ទះ ទិញដីខ្លះ ពលរដ្ឋពុំទទួលបានផ្ទះ ពុំទទួលបានដី ដោយសារឈ្មួញបោ.កប្រាក់ ភូ.តកុហក គឺគ្មានភាពស្មោះត្រង់នៅក្នុងខ្លួន។

ភាពមិនស្មោះត្រង់ តែងតែនាំមកនូវជម្លោះ ការខឹងសម្បារពីពលរដ្ឋ ដែលបានរងគ្រោះ។ អាជីវកម្ម ដែលគ្មានភាពភាពស្មោះត្រង់មុន និងក្រោយគង់តែពលរដ្ឋបានដឹង ហើយទីបញ្ចប់ ពួកគេគ្មានជោគជ័យនៅក្នុងជំនួញនោះឡើយ។
មិនថាជាអ្នកដឹកនាំ មិនថាពលរដ្ឋសាមញ្ញ ទាមទារឱ្យមានភាពស្មោះត្រង់។ មេដឹកនាំមានភាពស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋ ប្រទេសជាតិនោះនឹងមានការរីកចម្រើន។ ថៅកែ និយោជក មានភាពស្មោះត្រង់ចំពោះកូនចៅ និងបុគ្គលិក ហើយជាមួយគ្នានោះក្នុងនាមបុគ្គលិកក៏ទាមទារឱ្យមានភាពស្មោះត្រង់ចំពោះចៅហ្វាយនាយផងដែរ។ ក្រុមហ៊ុន ឬស្ថាប័ន មួយ ដែលមានមេដឹកនាំ និងកូនចៅមានភាពស្មោះត្រង់គ្នា ស្ថាប័ន នោះនឹងរីកចម្រើន។

ភាពស្មោះត្រង់ជាពន្លឺនៅក្នុងជីវិត និងសង្គមជាតិ។ ទស្សនវិទូខ្លះថា គ្រប់ជោគជ័យមិនអាច គ្មានភាពស្មោះត្រង់នោះទេ។ ភាពស្មោះសត្រង់នាំឱ្យមនុស្សជោគជ័យ និងសង្គមជាតិរីកចម្រើន មានសាមគ្គីភាព និងបានលើកកម្ពស់ដល់មនសិកាស្នេហាជាតិរបស់ពលរដ្ឋ។
គេអាចនិយាយបានថា នៅក្នុងការសិក្សា ការងារ ជីវិ.ត អាជីវកម្ម ការដឹកនាំ និងជោគជ័យលើអ្វីផ្សេងទៀតនោះទេ គឺសុទ្ធតែកើតឡើងពីចេញពីភាពស្មោះត្រង់។ ការស្មោះត្រង់ប្រៀបបាននឹងទឹកដ៏ត្រជាក់សម្រាប់ស្រោចស្រពដំណាំមិនឲ្យស្វិតស្រពោនយ៉ាងណា ជីវិត.ពិតជាស្រស់បំព្រង ព្រោះភាពស្មោះត្រង់របស់ខ្លួនក៏យ៉ាងនោះដែរ ។ បើយើងនៅជាមួយអ្នកណា ធ្វើការងារជាមួយអ្នកណា ទទួលបានផលពីអ្នកណា រស់អាស្រ័យនឹងប្រទេសណា ក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះ ថែមទាំងស្មោះចំពោះការងារ និងស្មោះចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផង ។

ការភាពស្មោះត្រង់គួរកើតមានទាំងសកម្មភាព និងការនិយាយស្តី។ ទោះបីជាភាពស្មោះត្រង់ ដែលកើតចេញពីចិត្តពិបាកអនុវត្តយ៉ាងណាក្តី គ្រាន់តែគេនាំគ្នាគោរពច្បាប់ធម្មជាតិ និងច្បាប់ប្រទេសជាតិនោះ ភាពស្មោះត្រង់ប្រាកដជាមានច្រើន ហើយភាពមិនត្រង់ក៏អាចកាត់បន្ថយ។
ការពង្រឹងបាននូវភាពស្មោះត្រង់នៅគ្រប់កន្លែង គ្រប់វិស័យ សេចក្តីក្នុងសង្គមជាតិ ក៏នឹងកើតមាននៅទីនោះ។ ឧទាហរណ៍ដ៏សមញ្ញគឺថា អ្នកលក់ស្មោះត្រង់ លក់ចំណីអាហារមានគុណភាព គ្មានជាតិគីមី សហគមន៍នោះពោរពេញដោយមនុស្សមានសុខភាពល្អ ដែលជាទ្រព្យសម្បត្តិមហាសាលសម្រាប់ជីវិតឯកជននិងសង្គមជាតិ៕
ដោយ ៖ សា រ៉ាន់
ចែករំលែកព័តមាននេះ