ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ចង់​ក្លាយជា​ទីតាំង​មហោស្រព​ពិភពលោក​មួយ

5 ខែ មុន

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ចង់​ប្រែ​ក្លាយជា​ទីតាំង​មហោស្រព​ពិភពលោក ក្នុង​ក្ដី​សង្ឃឹម​ទាក់ទាញ​ទេសចរ​

ប្រទេស​ថៃ ៖ ប្រទេស​ថៃ​ចង់​ប្រែ​ក្លាយជា​ទីតាំង​មហោស្រព​ពិភពលោក ក្នុង​ក្ដី​សង្ឃឹម​ទាក់ទាញ​ទេសចរ​ក្នុង​ទូ​ទាំង​ប្រទេស​។

នាយក​រដ្ឋមន្ត្រី​ថៃ​លោក​សេដ្ឋា​ថា​វី​ស៊ី​ន ប្រកាស​នា​ថ្ងៃ​ទី​១០​វិច្ឆិកា​ថា ថៃ​នឹង​ទទួល ព្រឹត្តិការណ៍​ចម្បង​២​។ ព្រឹត្តិការណ៍​ទី​១-​គឺ​មហោស្រព​រដូវរងា​ថៃ​(THAI WINTER FESTIVAL) ដែល​រួម​មាន​មហោស្រព​និង​ព្រឹត្តិការណ៍​មូលដ្ឋាន​៣០០០​ក្នុង​ទូ​ទាំង​ប្រទេស​។ ទី​២​-មហោស្រព​រដូវរងា​ភ្លើងពណ៌​ក្រុង បាងកក​២០២៣ (COLOURFUL BANGKOK WINTER FESTIVAL 2023) ដែល​រួម​មាន​មហោស្រព​និង​ព្រឹត្តិការណ៍​ក្នុង​រាជធានី​ចំនួន​២០០​។ ព្រឹត្តិការណ៍​ទាំងនោះ​ប្រព្រឹត្ត​ទៅ​ក្នុង​ខែវិច្ឆិកា​និង​ខែធ្នូ​នា​ឆ្នាំ​នេះ​។

លោក​ថា​វីស៊ីន​ អះអាង​ថា ទិស​ដៅ​របស់​យើង​គឹ​ប្រើ​ព្រឹត្តិការណ៍​ចម្បង​ទាំង​២ ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​និង​ទាក់ទាញ​អ្នកទេសចរ​នៅ​ថៃ​។ លោក​ក៏​លើក​ឡើង​ដែរ​ផែនការ ដែល​សំដៅ​ប្រែក្លាយ​ប្រទេស ទៅ​ជាទី​តាំង​ប្ដូរ​វេន​នៃ​បណ្ដា​មហោស្រព​ពិភពលោក ដោយ​កែ​លម្អ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា​កសាង​ព្រ​លាន​យន្តហោះ​ថ្មី នៅ​តំបន់ឆ្នេរ​សមុទ្រ​អាន​ដា​ម៉ា​ន់ ព្រមទាំង​អនុវត្ត​នយោបាយ​លើកលែង​ទិដ្ឋាការ សម្រាប់​ទាក់ទាញ​អ្នកទេសចរ​នៃ​បណ្ដា​ប្រទេស​ជា​គោលដៅ​។

រដ្ឋាភិបាល​ថៃ​មាន​ទិស​ដៅ​ឲ្យ​ទទួល​បាន​អ្នកទេសចរ​បរទេស​២៥​លាន​នាក់​ក្នុងឆ្នាំនេះ ដោយ​គិត​ជា​មធ្យម​ប្រមាណ​ជា​២​លាន​នាក់​ក្នុង​១​ខែ​។ តាម​ក្រសួងទេសចរណ៍​ថៃ​ថា តាំងពី​ដើមឆ្នាំ​នេះ​មក​ថៃ​បាន​ទទួល​អ្នកទេសចរ​២២​លាន​នាក់ ដែល​ចំណាយ​ប្រាក់​សរុប ប្រមាណ​ជា​៩២៧​ពាន់​លាន​បាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ