FIFA បើកការិយាល័យនៅប្រទេសឥណ្ឌូនេស៊ីដាក់ឈ្មោះថា «មជ្ឈមណ្ឌលអាស៊ី»
ឥណ្ឌូនេស៊ី ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA សហការជាមួយនឹង
ឥណ្ឌូនេស៊ី ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA សហការជាមួយនឹង
ឥណ្ឌូនេស៊ី ៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA សហការជាមួយនឹងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បានបើកសម្ពោធការិយាល័យដែលមានឈ្មោះថា Asia Hub ឬ មជ្ឈមណ្ឌលអាស៊ី នៅទីក្រុងហ្សាកាតា កាលពីថ្ងៃទី១០ ខែវិច្ឆិកា កន្លងទៅ។
ថ្លែងនៅក្នុងពិធីសម្ពោធនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានលើកឡើងថា ការសម្រេចចិត្តរបស់ FIFA ក្នុងការសាងសង់ការិយាល័យនៅទីក្រុងហ្សាកាតាបានបង្ហាញថា ឥណ្ឌូនេស៊ីមានសក្តានុពលដ៏ធំក្នុងការជំរុញការអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ខ្លួននៅកម្រិតពិភពលោក។
ជាមួយគ្នានោះ លោកប្រធានាធិបតីក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះ FIFA ក្នុងការតែងតែគាំទ្រ និងសម្រួលដល់សហព័ន្ធក្នុងការធ្វើឱ្យប្រសើរឡើងនូវសុចរិតភាព និងគុណភាពនៃកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។ បន្ថែមពីនេះទៀត លោកប្រធានាធិបតីបានបន្ទរពីការត្រៀមខ្លួនរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការធ្វើការរួមគ្នា ដើម្បីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ក៏ដូចជាបណ្តុះបណ្តាល ការអប់រំ និងការអភិវឌ្ឍកីឡាករបាល់ទាត់វ័យក្មេងរបស់ឥណ្ឌូនេស៊ី។
លោក Gianni Infantino ប្រធាន FIFA បានថ្លែងថា ការិយាល័យមួយជាន់នេះ អាចផ្ទុកមនុស្សបានប្រហែល ២០-៣០នាក់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការិយាល័យនេះ គ្រោងនឹងពង្រីកបន្ថែមទៀត ព្រោះឥណ្ឌូនេស៊ីក៏ជាប្រទេសដ៏ធំមួយផងដែរ។ ឥណ្ឌូនេស៊ី ក៏ត្រូវបានចាត់ទុកថាជាតំបន់ដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ដោយសង្ឃឹមថា អាចមានឥទ្ធិពលលើការអភិវឌ្ឍន៍បាល់ទាត់ក្នុងតំបន់។
ក្រៅពីការបើកការិយាល័យនៅឥណ្ឌូណេស៊ី FIFA ក៏បានជួយរដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការសាងសង់មជ្ឈមណ្ឌលហ្វឹកហាត់ក្រុមបាល់ទាត់ជម្រើសជាតិនៅរដ្ឋធានីថ្មី ដែលមានឈ្មោះថា នូសានតារ៉ា ជាមួយនឹងថវិកាប្រមាណ៥.៤លានដុល្លារ។ មជ្ឈមណ្ឌលហ្វឹកហាត់នេះ មានគោលបំណងសម្រុះសម្រួល និងពង្រឹងជំនាញរបស់កីឡាករបាល់ទាត់វ័យក្មេងឥណ្ឌូនេស៊ី ដើម្បីចូលរួមប្រកួតលំដាប់អន្តរជាតិ ដោយត្រូវបានសាងសង់នៅលើផ្ទៃដី ៣៤.៥ហិកតា ជាមួយទីលានចំនួន៨ និងឧបករណ៍ជំនួយទំនើបផ្សេងៗជាច្រើនទៀត៕ (ប្រភពពី ANTARA News)
ចែករំលែកព័តមាននេះ