ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពង់ឆ្នាំង​​បញ្ជូន​កីឡាករ​ប្រណាំង​ទូក​ជាង​១ពាន់នាក់ និង​ទូក​២៩​គ្រឿង​មក​ប្រកួត

5 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជំរុញដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាលក្រុង​ស្រុកទាំង​៨ ដែល​ទទួល​បន្ទុកគ្រប់គ្រងឧបត្ថម្ភ និង​មើល​ការ​ខុស​ត្រូវ…

ខេត្តកំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ជំរុញដល់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាលក្រុង​ស្រុកទាំង​៨ ដែល​ទទួល​បន្ទុកគ្រប់គ្រងឧបត្ថម្ភ និង​មើល​ការ​ខុស​ត្រូវ ដល់​ក្រុម​កីឡាករ​ទូកត្រូវ​យកចិត្តទុកដាក់លើកទឹកចិត្តដល់​កីឡាករ កីឡា​ការិនី​ឱ្យ​មាន​ស្មារតី​ល្អ ក្នុង​ការ​ប្រឡងប្រណាំង​អុំទូក ដើម្បី​យក​ចំណាត់ថ្នាក់ នឹង​កិត្តិយស ជូន​ខេត្ត​របស់​យើង​។

មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ផែនការ​បញ្ជូន​ទូក និង​កីឡាករ​ទៅ​ចូលរួម​ប្រណាំង​ថ្នាក់​ជាតិ​ក្នុង​ពេល​ខាង​មុខ​ ។​ ពិធី​នេះ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​សាលាខេត្ត នា ព្រឹក ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០២៣ ។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​បន្ត​ថា ក្នុង​ផែនការ​នេះ គណៈកម្មាធិការ​រៀបចំ​បុណ្យអុំទូក​ខេត្ត យើង​មាន​ផែនការ​ឧបត្ថម្ភ​អង្ករ សម្រាប់​ទូក​វែង​មាន​កីឡាករ ច្រើន ក្នុង​មួយ​ទូក​ចំនួន​២០០ គីឡូ​ក្រាម និង​ទូក​ខ្លី​គីឡូក្រាម ជាមួយ​គ្នា​នេះ ត្រូវ​ឧ​ប​ត្ថ​ម មួក អាវ ខោ និង​សំពត់​ចងក្បិន សម្រាប់​ស្ត្រី ផង​ដែរ​។ ដោយឡែក ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ របស់​ក្រុម​កីឡាករ​កីឡាការិនី​ក្នុង​មួយ​ថ្ងៃ ត្រូវ​ចំណាយ​អស់​ប្រមាណ​១០០ លាន​រៀល ។

ជា​ចុង​ក្រោយ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​ផង​ដែរ​ដល់​មន្ទីរ​អង្គភាព និង​អភិបាលក្រុង ស្រុក ដែល​ជា​អ្នក​ទទួល​បន្ទុក​មើល​ការ​ខុស ត្រូវ​ទូក​ទាំង​២៩​គ្រឿង សូម​រក្សា​អត្ត​ចរិត​និង​ទំនាក់ទំនង​ឲ្យ​បាន​ល្អ ជាមួយ​កីឡាករ កីឡា​ការ​នី របស់​យើង និង​ជួយ​ស្វែងរក​ជំ​នួយ ពី​សប្បុរសជន​បន្ថែម ដើម្បី​ជួយ​ឧបត្ថម្ភ​និង​លើកទឹកចិត្ត​ដល់​កីឡាករ​យើង​ទាំងអស់​គ្នា​។

ឯកឧត្តម អម សុភា និង ឯកឧត្តម យិ​ន​សា​វ៉េ​ន អភិបាលរង​ខេត្ត បាន​លើក​ឡើង​ថា​តាម​បទ​ពិសោធន៍ កន្លង មក កត្តា​ដែល​នាំ​ឱ្យ​កីឡាករ​យើង​មាន​ជ័ យ​ជំនះ​នោះ គឺ​ការងារ​គ្រប់គ្រង​និង​ដឹក​នាំ លើ​ការ​គោរព​វិន័យ សីលធម៌​រស់នៅ​ក្នុង​ពេល​ចូល​ទី​ប្រកួត​។ សំខាន់​មួយ ទៀត​នោះ​គឺ​ជីវភាព​រស់នៅ​ហូប​ចុក និង​ស្នាក់​នៅ ដូច​ជា​កុំ​ឲ្យ​កីឡាករ​យើង​ហូប​គ្រឿង​ស្រវឹង​ច្រើន​ហួសហេតុ ហូប​ចុក​ត្រូវ​មាន​អនាម័យ និង ប្រុង​ប្រយ័ត្ន​កុំឱ្យ​រាគ​រូស​ប៉ះពាល់​សុខភាព និង​សូម ហ្វឹកហាត់ សម​ទូក មុន​ពេល​ប្រកួត​។

តាម​របាយការណ៍​របស់​គណៈ​ក​ម្មា​ការ រៀ ប​ចំ​បុណ្យអុំទូក​ខេត្ត បាន​ឲ្យ​ដឹង​ថា ទូក ទៅ​ចូល​រូ​ម​មាន​ចំនួន​២៩​ទូក មាន​កីឡាករ សរុប ១.៦៨៣ នាក់ (​ស្រី​១០៩ នាក់​) ក្នុង​នោះ​មាន ទូក​ចែវ​បុរស​១៧​ទូក​, ទូក​ចែវ​នា រី​១ ទូក​, ទូក​អុំ​បុរស​ខ្នាត​វែង​២​ទូក​,​និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ៩ទូក ៕​​

អត្ថបទសរសេរ ដោយ