ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមគ្រូពេទ្យ​ជួយសម្រាលកូន​ស្ត្រី​ម្នាក់​​លើ​រ៉ឺម៉ក​គោ​យ​ន្តទទួលបានជោគជ័យ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​មូលដ្ឋាន​ស្រុក​កំពង់​សីលា​ បាន​ចុះ​ទៅ​ជួយ​សម្រាល​កូន​ឱ្យ​​ស្ត្រី​ម្នាក់​នៅ​លើ​រ៉ឺម៉ក​គោ​យន្ត​តាម​ផ្លូវ​​ដោយទទួលបាន​​ជោគជ័យ និងមាន​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន ខណៈ​​ដែល​ស្ត្រី​រូប​នេះ​ឈឺពោះ​​នៅ​​កណ្តាលផ្លូវពេល​ដឹក​តាម​រ៉ឺម៉ក​គោ​យន្ត មក​មណ្ឌល​សុខភាព​ស្រុកមិនទាន់ ដែលហេតុការណ៍កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​០៩ ​វិច្ឆិកា ​២០២៣…

ខេត្តព្រះសីហនុ ៖ ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​មូលដ្ឋាន​ស្រុក​កំពង់​សីលា​ បាន​ចុះ​ទៅ​ជួយ​សម្រាល​កូន​ឱ្យ​​ស្ត្រី​ម្នាក់​នៅ​លើ​រ៉ឺម៉ក​គោ​យន្ត​តាម​ផ្លូវ​​ដោយទទួលបាន​​ជោគជ័យ និងមាន​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន ខណៈ​​ដែល​ស្ត្រី​រូប​នេះ​ឈឺពោះ​​នៅ​​កណ្តាលផ្លូវពេល​ដឹក​តាម​រ៉ឺម៉ក​គោ​យន្ត មក​មណ្ឌល​សុខភាព​ស្រុកមិនទាន់ ដែលហេតុការណ៍កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​០៩ ​វិច្ឆិកា ​២០២៣ ​។

បើតាម​ស្ត្រី​ជា​ម្តាយ​ឈ្មោះ រឿ​ន សារ៉ូ អាយុ៣២​ឆ្នាំ មុខរបរ​កម្មករ​ដូងប្រេង ។ ក្នុង​នោះ​ លោក​ឆាយ សុគន្ធ​ដា អភិបាលស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​តំណាង​នាំ​យក​ថវិកា​មួយ​ចំនួន​និង​ទឹកដោះ​ឧបត្ថម្ភ​ដល់​ស្ត្រី​ជា​ម្តាយ ។

រដ្ឋបាល​ស្រុក​កំពង់​សីលា បាន​ថ្លែងអំណរគុណ​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​មណ្ឌល​សុខភាព​តក្ក​វិត​ស្រុក​កំពង់​សីលា ដែល​បាន​យកចិត្តទុកដាក់​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ជា​ម្តាយ​រូប​នេះ​ទាន់​ពេលវេលា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ