ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទឹកចិត្តដល់សិស្សានុសិស្ស ចាប់យកជំនាញ​បច្ចេកវិទ្យាឌីជីថល

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាព​ខ្ពស់។ នៅពេលនេះ…

ភ្នំពេញ៖ នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ ការធ្វើធុរកិច្ច និងការផ្ដល់សេវាសាធារណៈ និងសេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាព​ខ្ពស់។ នៅពេលនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសលើកទឹកចិត្តដល់​សិស្សានុសិស្ស ចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុក​អភិវឌ្ឍវិស័យ​ទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល សូមលើកទឹកចិត្តដល់ក្មួយៗ សិស្សានុសិស្សទាំង​អស់ បន្ទាប់ពីទទួលបានលទ្ធផលជាប់ជាស្ថាពរ សូមពិចារណាចាប់យក​ការសិក្សា​លើជំនាញបច្ចេកវិទ្យាឌីជីថល និងជំនាញពាក់ព័ន្ធផ្សេងៗ ដើម្បីទទួលបានឱកាស​ការងារល្អ ដែលមានប្រាក់ចំណូលខ្ពស់សម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកដល់​ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។

បន្ថែមពីលើនេះ ក្មួយៗអាចទទួលបានឱកាសសិក្សាជាច្រើន ក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រលើ​ជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាឌីជីថល តាមរយៈអាហារូបករណ៍ និងកម្ចីថវិកាសិក្សា ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ