ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​តុបតែង​កែ​លម្អ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច ​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ

23 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ​៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​ខាង​មុខ ដោយ​មាន​រៀបចំ​តុបតែង​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​-​ស្រុក និង​តាម​តំបន់​រមណីយដ្ឋាន​សំខាន់​ៗ ដើម្បី​បង្ក​ភាព​កក់ក្តៅ…

ខេត្ត​ព្រះ​សីហ​នុ ​៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​ខាង​មុខ ដោយ​មាន​រៀបចំ​តុបតែង​កែ​លម្អ​សោភ័ណ​ភាព​ក្រុង​-​ស្រុក និង​តាម​តំបន់​រមណីយដ្ឋាន​សំខាន់​ៗ ដើម្បី​បង្ក​ភាព​កក់ក្តៅ និង​ភាព​សប្បាយ រីករាយ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ដែល​មកលេង​កម្សាន្ត​ នៅ​ក្នុង​ខេត្ត ។

លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង​ ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ខេត្ត​ព្រះ​សីហ​នុ​ ជា​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ធំ​ៗ ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ក្នុង​ឱកាស​ នៃពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ។ ដូច្នេះ​ហើយ ទើប​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្ត​ជា​ពិសេស​រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​៦ ត្រៀមខ្លួន​ក្នុង​ការ​រៀបចំ​លំនៅ​ឋាន​ក៏​ដូច​ជា​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ប្រជាជន ​និងភ្ញៀវ​ទេសចរ ព្រោះ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ គឺជា​ពិធីបុណ្យ​ប្រពៃណី​ដ៏​ល្អ​ផូរផង់ ជា​វប្បធម៌​ដ៏​ល្អ​របស់​ប្រជាជាតិ​កម្ពុជា ។

លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ បណ្ដា​ក្រុង​ស្រុក​ទាំងអស់ ក៏​ដូច​ជា​ក្រុង​កោះ​រ៉ុ​ង បាន​ត្រៀមលក្ខណៈ​ស​ម្ប​តិ្ត​រួច​ជា​ស្រេច សម្រាប់​រៀបចំ​សង្ក្រាន្ត​ នៅ​តាម​ទី​វត្ត​អារាម តាម​សាលារៀន​ឱ្យ​បាន​ផុសផុល ដោយ​នឹង​រៀបចំ​ឱ្យ​មានការ​លេងល្បែង​ប្រជាប្រិយ ការ​រាំ​លេង​កម្សាន្ត រៀបចំ​ជា​តំបន់​ត្រជាក់ ជាដើម ។

លោក ឡុ​ង ឌី​ម៉​ង់ បញ្ជាក់​ថា «ដូច្នេះ​យើង​ត្រូវ​តែ​រៀបចំ​ភូមិឋាន​រៀបចំ​មូលដ្ឋាន​របស់​យើង​ឱ្យ​បាន​ស្អាត ចំណុច​ទី​១ ​គឺ​នៅ​តាម​ទី​វត្ត​អារាម លោកអភិបាលខេត្ត​ គឺ​បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំងអស់ ត្រូវ​រៀបចំ​វត្ត​អារាម​របស់​ខ្លួន​ឱ្យ​បាន​ល្អ ហើយ​សូម​ឱ្យ​គណៈកម្មការ​អាចារ្យវត្ត គណៈ​គ្រប់គ្រង​វត្ត​ទាំងអស់​ត្រៀម​ ក្នុង​ការ​បង្ក​លក្ខណៈ សប្បាយ​រីករាយ​ទៅ​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ ក៏​ដូច​ជា​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផង​ដែរ ។ ជាង​នេះ​ទៅ​ទៀត ក៏​បាន​ត្រៀម​រៀបចំ​ផែនការ​ក្នុង​ការ​សម្អាត​អនាម័យ​បរិស្ថាន ពីព្រោះ​នៅ​ពេល​ដែល​មាន​ភ្ញៀវ​ទេសចរ​មក​ច្រើន សំរាម​ក៏​ច្រើន​ផង​ដែរ ដូច្នេះ​ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់ ទាំង​អ្នក​សម្អាត ទាំង​ការ​ដឹក​ជញ្ជូន ទន្ទឹម​នឹង​នោះ ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​អ្នក​មក​កម្សាន្ត​ដូច​គ្នា​ផង​ដែរ ត្រូវ​ចេះ​ទុកដាក់​សំរាម​របស់​ខ្លួន ហើយ​យក​ទៅ​ចោល​នៅ​កន្លែង​ដែល​អាជ្ញាធរ បាន​កំណត់​ទៅ​តាម​ពេលវេលា» ។

មួយវិញទៀត រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ត្រៀមខ្លួន​ក្នុង​ការ​ថែរក្សា ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅ​ក្នុង​ក្រុង​ស្រុក​ទាំងអស់ ដែល​នេះ​ក៏​ដូច​ជា​ចំណុច​សំខាន់ ដើម្បី​បង្ក​ភាព​កក់ក្តៅ​និង​ភាព​សប្បាយ ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ។

ជាង​នេះ​ទៅ​ទៀត លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ បាន​បន្ត​ទៀត​ថា អាជ្ញាធរ​ខេត្ត​ក៏​បាន​រួម​សហការ​ជាមួយ​វិស័យ​ឯកជន រៀបចំ​ទីលាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ដើម្បី​រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​រៀបចំ​លេងល្បែង​ប្រជាប្រិយ សម្រាប់​ឱ្យ​យុវជន​ក៏​ដូច​ជា​ភ្ញៀវ​អន្តរជាតិ ឱ្យ​ចូលរួម​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ទាំងអស់​គ្នា ។

លោក​អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ រួម​គ្នា​រៀបចំ​សម្អាត​មុខ​ផ្ទះ​របស់​ខ្លួនឯង​ឱ្យ​មាន​ភាព​ស្រស់​ស្អាត ដើម្បី​បង្ហាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ទាំងអស់​ដែល​មក​លេង​កម្សាន្ត​ក្នុង​ខេត្ត បានដឹង​ថា ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​សណ្ដាប់ធ្នាប់ របៀបរៀបរយ ស្អាត​ស័ក្តិ​សមជា​ប្រជាជន​រស់នៅ​ក្នុង​ទីក្រុង​ទំនើប​និង​ស៊ី​វិ​ល័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ