សំណង់ «ភូមិខ្ញុំ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត សម្រេចបាន៦០%ហើយ
- សៀមរាប
ខេត្តសៀមរាប ៖ សំណង់ «ភូមិខ្ញុំ» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះសម្រេចបាន ៦០%ហើយ។…
ខេត្តសៀមរាប ៖ សំណង់ «ភូមិខ្ញុំ» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះសម្រេចបាន ៦០%ហើយ។…
ខេត្តសៀមរាប ៖ សំណង់ «ភូមិខ្ញុំ» សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នេះសម្រេចបាន ៦០%ហើយ។ នេះបើតាមការឱ្យដឹងពីក្រុមការងារសាង សង់ នៅទីតាំង អតីត អង្គភាពនគរបាលការពារបេតិកភណ្ឌការពារតំបន់អង្គរ ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប នោះ ផងដែរ។
«ភូមិខ្ញុំ» ជាកម្មវិធី ថ្មីមួយ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីទិដ្ឋភាពខ្លះៗនៃភូមិខ្មែរ ដែលនាំឱ្យអ្នកទស្សនាជាតិ និង អន្តរជាតិ ឃើញហើយនឹកដល់ជីវភាពសុខសាន្តនៃប្រជាពលរដ្ឋខ្មែរតាំងពីសម័យអតីតកាលរហូតមកដល់បច្ចុប្បន្ន។
សម្រាប់ឆ្នាំ២០២៥នេះ “ភូមិខ្ញុំ” បានរៀបចំឡើងនៅទីតាំង ខាងលិចប្រាសាទអង្គរវត្ត (ទីតាំងប៉ុស្តិ៍នគរបាលបេតិកភណ្ឌចាស់) ដែលមានទំហំ ២០០ម៉ែត្រ គុណ៨០ម៉ែត្រ។
នៅក្នុង «ភូមិខ្ញុំ» នឹងរៀបចំតាំងបង្ហាញនូវសំណង់ផ្ទះខ្មែរបុរាណ ផ្សារភូមិខ្មែរមានលក់ម្ហូបអាហារ នំ ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗរបស់អ្នកភូមិ ផ្ទះសិល្បៈទស្សនីយភាពតន្ត្រី បុរាណសម័យ និងសកម្មភាពសាសនារបស់អ្នកភូមិ ការប្រកួត អុកចត្រង្គ ការប្រកួតគុនបុរាណខ្មែរចម្រុះជាដើម។ ដើម្បីអបអរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ដូចនេះនៅចំកណ្តាលភូមិនឹងរៀបចំដាក់តាំងមណ្ឌលថតរូបភូមិខ្ញុំ តុបតែង លម្អដោយគោម ភ្លើង ផ្កាភ្ញី និងទង់ជ្វាលាផ្សេងៗ៕
ចែករំលែកព័តមាននេះ