ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​ស្រា​អែ​ល​វា.យប្រហារ​ស៊ី​រី​ ក្រោយ​ដ្រូ​ន​ធ្លា.ក់​លើ​សាលារៀន​មួយកន្លែង​

5 ខែ មុន

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​គូសបញ្ជាក់​តាម​បណ្ដាញ​សង្គម​X​ថា ដ្រូ​ន​១​

សង្គ្រាម​អ៊ី​​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ កងទ័ព​អ៊ី​​ស្រា​អែ​ល​គូសបញ្ជាក់​តាម​បណ្ដាញ​សង្គម​X​ថា ដ្រូ​ន​១​គ្រឿង​បាន​ធ្លាក់​កាលពី​ថ្ងៃ​ទី​៩​ វិច្ឆិកា លើ​សាលារៀន​មួយ​ក្នុង​ទី​ក្រុ​ង្រ​EILAT​របស់​អ៊ី​ស្រា​អែ​ល​នៅ​ជាប់​សមុទ្រ​ក្រហម តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​។

ជា​ការ​តបត​វិញ​កងទ័ព​អ៊ី​​ស្រា​អែ​ល បានវា​យប្រហារ​អង្គការ​ដែល​ជា​អ្នក​វាយប្រហារ​ដោយ​ដ្រូ​ន​នោះ​ចេញ​ពីស៊ី​រី​។ អ៊ី​ស្រា​អែ​ល​មិន​បាន​បញ្ចេញ​ឈ្មោះ​របស់​អង្គការ​នោះ​ឡើយ​។ កងទ័ព​អ៊ី​ស្រា​អែ​ល​ព្រមាន​ថា របប​ស៊ី​​រី​ជា​អ្នក​ទទួលខុសត្រូវ​លើ​រាល់​អំពើ​ភេរវកម្ម​ចេញពី​ដែនដី​ខ្លួន​។

នៅ​EILAT​សាលា​រង​ការ​វាយប្រហារ​ទទួល​រង​ការ​ខូចខាត ហើយ​ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​ជួយ​មនុស្ស​៧​នាក់​ដែល​រង​ការ​តង់​ស្លុត​ខ្លាំង​។ ទីក្រុង​នោះ​ទទួល​បណ្ដា​អ្នក​ភៀសខ្លួន​ច្រើន​សិប​ពាន់​នាក់ ដែល​ជម្លៀស​ចេញពី​ភាគ​ខាងត្បូង​អ៊ី​ស្រា​អែ​ល​និង​ពី​តំបន់​នៅ​ជាប់​ជ្រោយ​ហ្គា​ហ្សា​។ កងទ័ព​អ៊ី​​ស្រា​អែ​ល​អះអាង​ម្យ៉ា​ទៀត​ថា​បាន​ប្រើ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រយៈ​ឆ្ងាយ ដើម្បី​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ដែល​ហោះ​ចេញពី​តំបន់់​សមុទ្រ​ក្រហម និង​បាញ់​ចេញ​ដោយ​ពួក​ឧ​ទ្តា​ម​យេ​ម៉ែ​ន​ហ៊ូ​ធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ