អំពើពុករលួយជាប្រភពនៃការបា.ក់ស្រុតផ្លូវថ្នល់សំខាន់មួយនៃក្រុងបាងកក
ប្រទេសថៃ ៖ រថយន្តកាំមីញ៉ុងដឹកលើសចំណុះមួយ តែទទួលបានការអនុញ្ញាតរបស់ប៉ូលិសពុករលួយឲ្យ
ប្រទេសថៃ ៖ រថយន្តកាំមីញ៉ុងដឹកលើសចំណុះមួយ តែទទួលបានការអនុញ្ញាតរបស់ប៉ូលិសពុករលួយឲ្យ
ប្រទេសថៃ ៖ រថយន្តកាំមីញ៉ុងដឹកលើសចំណុះមួយ តែទទួលបានការអនុញ្ញាតរបស់ប៉ូលិសពុករលួយឲ្យធ្វើចរាចរណ៍ បណ្ដាលឲ្យបាក់ស្រុតខូចផ្លូវថ្នល់សំខាន់មួយនៅថៃ។
នាយករដ្ឋមន្ត្រីថៃ លោកសេដ្ឋាថាវីស៊ីន អំពាវនាវឲ្យមានការបង្ក្រាបម៉ឺងម៉ាត់មួយនូវអំពើពុករលួយ ក្រោយឧប្បត្តិហេតុនៃការបាក់ស្រុតផ្លូវថ្នល់មួយកង់នៅក្រុងបាងកក ក្រោម ទម្ងន់រថយន្តកាំមីញ៉ុង១គ្រឿងដែលដឹកលើសចំណុះកាលពីថ្ងៃទី៨វិច្ឆិកា។ រថយន្តកាំមីញ៉ុងនោះបានអនុញ្ញាតឲ្យធ្វើចរាចរណ៍ដោយសារមានការបង់ប្រាក់ខុសច្បាប់ដល់ពួកមន្ត្រី។ ឧប្បត្តិហេតុនោះបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍់២ កាលពីដើមសប្ដាហ៍តាមផ្លូវថ្នល់ដ៏មមាញឹកបំផុតស៊ូខុមវីត។
ប្រតិកម្មរបស់នាយករដ្ឋមន្ត្រីកើតមានបន្ទាប់ពីលេចពាក្យចចាមអារ៉ាមនានាដែលថា បណ្ដារថយន្តកាំមីញ៉ុង មានបិទសញ្ញាផ្កាយពណ៌ខៀវជាមួយការចារអក្សរB គឹជាសញ្ញាសម្ងាត់ប្រើប្រាស់ដោយពួកអ្នកបើករថយន្តកាំមីញ៉ុង។ សញ្ញានោះជាការបញ្ជាក់ថាប៉ូលិសទទួលសំណូក ដោយមិនឃាត់ចាប់រថយន្តដែលដឹកលើសចំណុះ ដោយឲ្យបើកបរមិនចាំបាច់មានការត្រួតពិនិត្យ។
រថយន្តកាមីញ៉ុងកង់១០ដែលដឹកធ្ងន់បំផុត បានធ្វើឲ្យស្រុតបាក់ផ្ទាំងបេតុងដែលចាក់ត្រង់កន្លែង បញ្ចូលខ្សែកាបក្រោមដីក្នុងស្រុកប្រាខាណុងកាលពីព្រឹកថ្ងៃទី៨វិច្ឆិកា៕
ចែករំលែកព័តមាននេះ