ក្រុមជីហាដអ៊ិស្លាមត្រៀមដោះលែងចំណាប់ខ្មាំ.ង២នាក់
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ប៉ាឡេស្ទីនមកដល់ថ្ងៃទី១០
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ប៉ាឡេស្ទីនមកដល់ថ្ងៃទី១០
សង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ ៖ សង្គ្រាមរវាងអ៊ីស្រាអែលនិងពួកហាម៉ាស់ប៉ាឡេស្ទីនមកដល់ថ្ងៃទី១០វិច្ឆិកា ឈានចូលដល់ថ្ងៃទី៣៥ហើយ។ បន្ទាប់ពីកងទ័ពអ៊ិស្រាអែលបើកច្រកជម្លៀសមនុស្សចេញ ជនស៊ីវិលច្រើនពាន់នាក់បានលើកគ្នាជាថ្មីចាកចេញទីកាន់ភាគខាងត្បូងជ្រោយហ្គាហ្សា ដោយនាំគ្នាដើរចេញពីភាគខាងជើង តំបន់មានការវាយប្រហារតាមជើងគោកនិងការទម្លាក់គ្រាប់បែកព្រមទាំងការបាញ់ផ្លោងខ្លាំងក្លារបស់អ៊ីស្រាអែលរួមទាំងការប្រយុទ្ធគ្នា។ ទន្ទឹមនិងនេះដែរច្រកព្រំដែនរ៉ាហ្វាហ៍ដែលភ្ជាប់ហ្គាហ្សានិងអេហ្ស៊ីបបានបើក ដែលអាចជម្លៀសជនបរទេសនិងបណ្ដាអ្នករបួសចេញពីហ្គាហ្សា។
រួចកាលពីថ្ងៃទី៩វិច្ឆិកាចលនាប៉ាឡេស្ទីនជីហាដអ៊ិស្លាមបានចេញផ្សាយវីដេអូមួយ បង្ហាញចំណាប់ខ្មាំងអ៊ីស្រាអែល២នាក់ ជានារីចំណាស់ម្នាក់និងក្មេងជំទង់ម្នាក់ ដែលក្រុមគេអះអាងថាឃុំទុកនៅហ្គាហ្សា ដោយនិយាយថា ខ្លួនត្រៀមដោះលែងពួកគេ ប្រសិនបើមានបណ្ដាលក្ខខណ្ឌសន្តិសុខ។ អ៊ីស្រាអែលចាត់ទុកវីដេអូនោះថាជាការឃោសនា។
ចំណែកដ្រូនមួយគ្រឿងដែលមិនដឹងថា ហោះមកពីណា បានត្រូវអ៊ីស្រាអែលបាញ់ទម្លាក់កាលពីថ្ងៃទី៩វិច្ឆិកា ពីលើកន្លែងកម្សាន្តតាមមាត់សមុទEILAT ភាគខាងត្បូងអ៊ីស្រាអែលជាប់សមុទ្រក្រហម និងមិនបណ្ដាលឲ្យមានជនរងគ្រោះឡើយ៕
ចែករំលែកព័តមាននេះ