ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​អ៊ី​ស្រា​អែ​ល​ទទួលយក​ការ​ផ្អាក​ប្រយុទ្ធ​ប្រចាំ​ថ្ងៃ មួយ​ថ្ងៃ​៤​ម៉ោង

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សេត​វិមាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ម្សិលមិញនេះ​ថា អ៊ី​ស្រា​អែ​

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ សេត​វិមាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ម្សិលមិញនេះ​ថា អ៊ី​ស្រា​អែ​ល​នឹង​ផ្អាក​ការ​ប្រយុទ្ធ​ប្រចាំ​ថ្ងៃ​ក្នុង មួយ​ថ្ងៃ​៤​ម៉ោង នៅ​ភាគ​ខាងជើង​ជ្រោយ​ហ្គា ហ្សា​ចាប់ពី​ថ្ងៃ​ទី​៩​វិច្ឆិកា​ទៅ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​ក៏​បញ្ជាក់​ផង​ដែរ​ថា មិន​មាន​លទ្ធភាព​នៃ​បទ​ឈប់​គ្នា​មួយ​ឡើយ​។

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​សេត​វិមាន​លោក​JOHN KIRBY ពន្យល់​ថា ការ​ផ្អាក​ប្រយុទ្ធ​នោះ​នឹង​មាន​ប្រចាំ​ថ្ងៃ​ក្នុង​មួយ​ថ្ងៃ​៤​ម៉ោង ដោយ​ប្រកាស​៣​ម៉ោង​មុន ប្រាប់​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​។ ក្នុង​ពេល​ម៉ោង​ផ្អាក​នេះ​អ៊ី​ស្រា​អែ​ល​អះអាង​ថា នឹង​មិន​មាន​ប្រតិបត្តិការ​យោធា​ក្នុង​តំបន់​ឡើយ​។

នេះ​ជា​លទ្ធផល​នៃ​ការ​ចរច​ចា​គ្នា​រវាង​លោក​ចូ​បៃ​ដិ​ន​និង​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​។ ប្រធានាធិបតី​អា​មេ​រិ​កបាន​គាបសង្កត់​លើ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ដើម្បី​បង្កើត​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន ដែល​អាច​ឲ្យ​ពលរដ្ឋ​ស៊ី​វិល​ប៉ា​ឡេ​ស្ទី​ន​ភៀសខ្លួន​ចេញពី​ការ​ប្រយុទ្ធ​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ