ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បន្ត​វា.យប្រហារ​នៅ​ស៊ីរី​ ស្លា.ប់​៣០​នាក់

5 ខែ មុន

ប្រទេស​ស៊ី​រី ៖ អង្គការក្រៅរដ្ឋាភិបាល​ស៊ីរី​មួយគូ​សបញ្ជាក់​ថា សមាជិក​កងកម្លាំង​ស្និទ្ធ​ស៊ី​រី​៣០​នាក់​បាន​

ប្រទេស​ស៊ី​រី ៖ អង្គការក្រៅរដ្ឋាភិបាល​ស៊ីរី​មួយគូ​សបញ្ជាក់​ថា សមាជិក​កងកម្លាំង​ស្និទ្ធ​ស៊ី​រី​៣០​នាក់​បាន​ត្រូវ​ស្លាប់ ក្នុង​ការ​វាយឆ្មក់​ស្ទើរ​ដំណាលគ្នា​មួយ​ចំនួន ក្នុង​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៨​ វិច្ឆិកា ពិ​សំណាក់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​តំបន់​វាល​ខ្សាច់​ស៊ី​រី​ដ៏​ធំ​ល្វឹងល្វើយ កន្លែង​ងាយ​លាក់ខ្លួន​របស់​ក្រុម​ជី​ហា​ដ​នោះ​។

តាម​អង្គការសិទ្ធិមនុស្ស​ស៊ីរី​OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា ទាហាន​ស៊ី​​រី​៤​នាក់​និង​សមាជិក​កងជីវពល​ការពារ​ជាតិ​២៦​នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​ការ វាយប្រហារ​ទាំងនេះ ដែល​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ចាប់តាំងពី​ខែសីហា​មក​។ ចំនួន​អ្នក​ស្លាប់​អាច​កើន​ថែម​ទៀត​ដោយសារ​ក្នុង​ចំណោម​អ្នក​របួស មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។

ការ​វាយប្រហារ​ទាំងនេះ​កើត​មាន​ក្នុង​តំបន់​អាល់​រ៉ា​សា​ហ្វា​នៅ​បា​ឌី​យ៉ា ជា​វាល​ខ្សាច់​ដ៏​ធំ​លាត​សន្ធឹក​ពី​ខេត្ត​ហូ​ម​ភាគ​កណ្ដាល​ប្រទេស​ដល់​ខេត្ត​ព្រំដែន​ខាងកើត​ជាប់​ជាមួយ​អ៊ី​​រ៉ា​ក់​។ OSDH ក៏​គូសបញ្ជាក់​ដែរ​ថា កង​យន្តហោះ​រុ​ស្សុ​ី​បន្ទាប់​មក បាន​ចេញ​វាយប្រហារ​លើ​បណ្ដា​ទីតាំង​លាក់ខ្លួន​របស់​ពួក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម នៅ​តំបន់​វាល​ខ្សាច់​ដែល​អាច​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​នាក់​ស្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ