ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ថ្ងៃនេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិ​ធិ​បុណ្យ​ឯកជាតិ​ខួប​លើក​ទី​៧០ ពី​ការ​ទទួល​បាន ឯក​រាជ្យ​ជាតិ​ពេញ​បរិបូណ៌​ពី​អាណានិគម​ន៍​បារាំង​នៅ​ឆ្នាំ​១៩៥៣​។ ខុស​ពី​ឆ្នាំ​មុន​ៗ នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​

ថ្ងៃនេះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ពិ​ធិ​បុណ្យ​ឯកជាតិ​ខួប​លើក​ទី​៧០ ពី​ការ​ទទួល​បាន ឯក​រាជ្យ​ជាតិ​ពេញ​បរិបូណ៌​ពី​អាណានិគម​ន៍​បារាំង​នៅ​ឆ្នាំ​១៩៥៣​។ ខុស​ពី​ឆ្នាំ​មុន​ៗ នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ប្រទាន​ភ្លើង​ជ័យ​នៅ​វិមាន​ឯករាជ្យ​ពី​សំណាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​នោះ គេ​បាន​រៀបចំ​អង្គ​មី​ន្ទិ​ញ​មហាជន​យ៉ាង​អធិកអធម​នៅ​មុខ​ព្រះ​បរមរាជវាំង​ទៀត​។

នៅ​ក្នុង​ពិធី​មី​ន្ទិ​ញ​នោះ ព្រះមហាក្សត្រ បាន​មាន​ព្រះ​បន្ទូល​រំលឹក​ពី​បូជនីយកិច្ច​របស់​សម្តេច​តា ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​បារាំង នៅ​ឆ្នាំ​១៩៥៣​។ ៧០​ឆ្នាំ​ក្រោយ​ពី​បាន​ឯករាជ្យ តាម​រយៈ មី​ទ្ទិញ រំលឹក​ខួប​ទី​៧០​នេះ ព្រះ​ម​ហាស​ក្សត្រ លើក​ឡើង​ថា កម្ពុជា​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​។ ព្រះ​អង្គ បន្ត​ថា មាតុភូមិ និង​ប្រជាជន​កម្ពុជា នឹង​ទទួល​បាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តី​សង្ឃឹម​ខ្ពស់ រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ​ដែល​ធានា​បាន​ឯកភាព​ជាតិ​ដ៏​រឹង​មាំ​។

ព្រះ​អង្គ បាន​បញ្ជាក់​ថា «​តាម​រយៈ មី​ទ្ទិញ យើង​អាច​សន្និដ្ឋាន​បាន​ថា មាតុភូមិ និង​ប្រជាជន​កម្ពុជា​យើង​ពិតជា​នឹង​ទទួល​បាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តី​សង្ឃឹម​ខ្ពស់ រស់នៅ​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែ​មួយ​ដែល​ធានា បាន​ឯកភាព​ជាតិ​ដ៏​រឹង​មាំ​»​។

ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី មាន​បន្ទូល​បន្ត​ថា ក្រោម​ទង់ ដ៏​ជោគ​ជ័យ​នៃ​មហា​សាមគ្គី​ជាតិ ក្រោម​ទង់​ដ៏​សុខសាន្ត នៃ​ព្រះពុទ្ធ​សាសនា និង​ក្រោម​បារមី ព្រះមហាក្សត្រ ដែល​ជា​បុព្វបុរស​ជាតិ ជា​ព្រះ​ស្ថាបនិក​ដ៏​ល្បាញ​ល្បី​នៃ​ការ​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អ​ប្រណីត ស្ថិត​នៅ​ស្កឹមស្កៃ​គ្រប់​ទិស​ទី​ក្នុង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា មាតុភូមិ ដែល​ជា​កេរ​មរតក​ជាតិ​ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់ថ្លៃ​បាន​របស់​យើង ពិតជា​ពុំ​អាច​មាន​សត្រូវ​ណាមួយ​រំ​លោ​.​ភ​ឈ្លានពាន​លើ​បូរណភាព​ទឹកដី​បាន​ឡើយ​។

អង្គ​មី​ទ្ទិញ នា​ពេល​នេះ គឺជា​មហា​ព្រឹត្តិការណ៍​ជាតិ​ដ៏​មាន​អត្ថន័យ​ឆ្លើយ​តប​បាន​យ៉ាង​សាក​សម​ទៅ​នឹង​បេសកកម្ម និង​ពលិកម្ម​ប្រកបដោយ​មនសិការ​ជាតិ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ​ជាតិ «​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​» ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។ ព្រះ​អង្គ​តែងតែ​ស្ងើចសរសើរ​ចំពោះ​ភ័ព្វវាសនា​របស់​មាតុភូមិ និង​ប្រជា​រា​ស្ត​កម្ពុជា​យើង ដែល​បាន​រួច​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​សង្គ្រាម និង​ទទួល​បាន​សេចក្ដីសុខ សន្តិភាព និង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ ស្រប​តាម​យន្តការ​នៃ​ការ​គ្រប់គ្រង​ប្រកបដោយ​វិចារណញ្ញាណ​ដ៏​អស្ចារ្យ​។

នៅ​ក្នុង​ឱកាស​នេះ ព្រះ​អង្គ​ក៏​មាន​ព្រះ​បន្ទូល សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា គ្រប់​មជ្ឈ​ដ្ឋាន សូម​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ស្ថិត​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ និង​ច្បាប់​រដ្ឋ ដើម្បី​ចូលរួម​ចំណែក​ការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ​។

សាមគ្គីភាព​គ្រួសារ​ខ្មែរ ក៏​ធ្លាប់​បាន​អំពាវនាវ​ដោយ​អតីត​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ផង​ដែរ​។ កាល​នៅ​មាន​ព្រះ​ជន្ម ព្រះ​អង្គ​តែងតែ​លើក​ឡើង​ពី​សាមគ្គីភាព ឯកភាព​ជាតិខ្មែរ ដើម្បី​ជាតិ​រុងរឿង​។ សម្តេច​តា មិន​ត្រឹម​ទទួល​បានការ​គោរព ស្ញប់​ស្វែង​ពី​ពលរដ្ឋ​ខ្មែរ​ថា ជា​បិតា​ឯករាជ្យ​ជាតិ ជា​អ្នក​នាំ​រាជ​តិ​មក​ជូន​ជាតិ និង​ពលរដ្ឋ​នោះ​ទេ ព្រះ​អង្គ​ត្រូវ​បាន​ប្រជារាស្ត្រ​ប្រសិទ្ធភាព​ថា «​បិតា​បង្រួបបង្រួម និង​ផ្សះផ្សារ​ជាតិ​ផង​ដែរ​»​។

ចំណែក នាយក​រដ្ឋមន្ត្រី​កម្ពុជា​បច្ចុប្បន្ន សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​វិញ បាន​អះអាង​ពី​ការ​បន្ត​ថែរក្សា​ស្នា​ព្រះ​ហ​ស្ថ និង​ព្រះរាជ​សមិទ្ធផល​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តា លើ​ការ​ពង្រឹងស្មារតី​បង្រួបបង្រួម​ជាតិ​, ឯកភាព​ជាតិ​, ការ​ការពារ​រក្សាសុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​។ សម្តេច​សម្តែង​នូវ​ព្រះករុណា​ទិ​គុណ ថ្វាយ​ព្រះករុណា ជា​អម្ចាស់ ជីវិត​លើ​ត្បូង ដែល​ព្រះ​អង្គជា​និច្ចកាល​តែងតែ​ប្រោស​ព្រះ​រាជទាន​នូវ​ការ​គាំទ្រ និង​សម្តែង​ព្រះ​ហឫទ័យ​ស្រលាញ់​, លើកទឹកចិត្ត ចំពោះ​អង្គ​ព្រឹទ្ធសភា​, រដ្ឋសភា និង​រាជរដ្ឋា​ភិបាល ក្នុង​ការ​បំពេញ​តួនាទី និង​កាតព្វកិច្ច​បម្រើ​ជាតិ​មាតុភូមិ​៕

ដោយ ៖ សា រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ