ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេះបាក់ផ្លូវ​តាមមាត់ស្ទឹងព្រែកត្នោត​យ៉ាង​ធ្ងន់​ធ្ងរ​ សម្រេ​ចផ្អាកការធ្វើដំណើរ​សិន​

5 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ព័ត៌មានបឋម​ឱ្យដឹងថា មានការបាក់​ស្រុត​ផ្លូវ​ប្រវែងជិត៤០ម៉ែត្រ​ ស្ថិតនៅភូមិតា​ពៅ សង្កាត់​ដើម ក្រុង​តាខ្មៅ​ ដោយគេមិនទាន់ដឹងពី​មូល​ហេតុ ​ហើយហេតុការណ៍​នេះកើតឡើង​កាលពីព្រឹកថ្ងៃទី​១០ វិច្ឆិកា…

ខេត្តកណ្តាល ៖ ព័ត៌មានបឋម​ឱ្យដឹងថា មានការបាក់​ស្រុត​ផ្លូវ​ប្រវែងជិត៤០ម៉ែត្រ​ ស្ថិតនៅភូមិតា​ពៅ សង្កាត់​ដើម ក្រុង​តាខ្មៅ​ ដោយគេមិនទាន់ដឹងពី​មូល​ហេតុ ​ហើយហេតុការណ៍​នេះកើតឡើង​កាលពីព្រឹកថ្ងៃទី​១០ វិច្ឆិកា ២០២៣ ។

តាម​ប្រភពបានឱ្យដឹងទផត​ថា ការបាក់​​ផ្លូវបេតុងមួយខ្សែនោះ ​ស្ថិតនៅ​តាមមាត់ស្ទឹងព្រែកត្នោត ដោយ​ត្រូវ​​​អាជ្ញាធរ​សម្រេ​ចផ្អាក​ការ​ធ្វើ​ចរាចរណ៍​​ជាបណ្តោះអាសន្នសិន ដើម្បី​ចៀសវាង​គ្រោះ​ថ្នាក់​ណា​មួយ​ដែលអាចកើតមានឡើង ។ ​

គួរបញ្ជាក់ផងដែរ ទីតាំង​បាក់ខាងលើ​នេះ​ គឺជា​ផ្លូវមួយ​ដែល​មានសារសំខាន់​សម្រាប់​ពលរដ្ឋ ក៏​ដូច​ជាសិស្សា​នុស្ស​​ធ្វើ​ដំណើរ​​ជាចាំបាច់បំផុត ។

មានព័ត៌មានបន្ថែម កោះសន្តិភាពនឹងផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ