ថៃបន្តប្រមូលអ្នកទេសចរបរទេស តាមរយៈការលើកលែងទិដ្ឋាការ
ប្រទេសថៃ ៖ ចាប់តាំងពីថ្ងៃទី៨វិច្ឆិកាទៅបណ្ដាអ្នកទេសចរបរទេសដែលចង់បានទិដ្ឋាការ ធ្វើដំណើរ
ប្រទេសថៃ ៖ ចាប់តាំងពីថ្ងៃទី៨វិច្ឆិកាទៅបណ្ដាអ្នកទេសចរបរទេសដែលចង់បានទិដ្ឋាការ ធ្វើដំណើរ
ប្រទេសថៃ ៖ ចាប់តាំងពីថ្ងៃទី៨វិច្ឆិកាទៅបណ្ដាអ្នកទេសចរបរទេសដែលចង់បានទិដ្ឋាការ ធ្វើដំណើរមកកាន់ប្រទេសថៃ លែងចាំបាច់ប្រកាសពីធនធានផ្ទាល់ខ្លួនទៀតហើយ។ មុនការសម្រាលនេះបណ្ដាអ្នកស្នើសុំទិដ្ឋាការទេសចរណ៍ ត្រូវបង្ហាញប្រាក់ក្នុងគណនីធនាគារឬលិខិតស្នាមថា មានប្រាក់សម្រាប់ស្នាក់អាស្រ័យតិចបំផុតពី១៥០០អឹរ៉ូឡើងទៅ។
ឥឡូវនេះថៃកាន់តែសម្រួលថែមទៀតដល់ពួកអ្នកទេសចរមកពីប្រទេសជាច្រើន ក្នុងនោះមានបារាំងនិងប្រទេសអឹរ៉ុបដទៃៗទៀត ដែលអាចមកកាន់ថៃដោយមិនចាំបាច់មានទិដ្ឋាការ សម្រាប់ដំណើរមកថៃរយៈពេល៣០ថ្ងៃ។ ដំណាក់កាលស្នាក់នៅនោះអាចពន្យារដល់៣០ថ្ងៃថែមទៀត ដោយគ្រាន់តែបង់ប្រាក់១៩០០បាត ដែលអាចឲ្យគេស្នាក់នៅបានដល់៦០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ។ សម្រាប់ពួកអ្នកទេសចរដែលចង់ស្នាក់នៅប្រទេសថៃលើសពី៦០ថ្ងៃ ពួកគេត្រូវស្នើសុំទិដ្ឋាការអេឡិចត្រូនិក E-VISA មុនពេលធ្វើដំណើរមកកាន់ថៃ។
ថៃបានអនុវត្តរួចហើយការលើកលែងទិដ្ឋាការ សម្រាប់ពួកអ្នកទេសចរចិន រុស្ស៊ី កាហ្សាក់ស្ថាន និងប្រទេសដទៃទៀត ព្រោះតែចង់ជម្រុញឧស្សាហកម្មទេសចរណ៍របស់ខ្លួន ក្រោយការរាតត្បាតនៃកូវីដ-១៩៕
ចែករំលែកព័តមាននេះ