រាជធានីភ្នំពេញ ៖ ការសិក្សាថ្មីៗបង្ហាញថា ឪពុកម្តាយជាច្រើនចំណាយពេលវេលាតិចតួចប៉ុណ្ណោះក្នុងការជួយកូនរបស់ពួកគេធ្វើកិច្ចការផ្ទះ ។ ប៉ុន្តែតើនេះពិតជារឿងអាក្រក់មែនទេ ? ឪពុកម្តាយខ្លះចំណាយពេលជាង ៤ ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីជួយកិច្ចការផ្ទះកូន ប៉ុន្តែវាហាក់ដូចជាតិច បើធៀបនឹងម៉ោងរបស់ឪពុកម្តាយផ្សេងទៀត ដែលជាមធ្យមខ្ទង់ ៧ ម៉ោងក្នុងមួយសប្តាហ៍ ។ ប៉ុន្តែតើការជួយធ្វើកិច្ចការផ្ទះពិតជាសំខាន់ និងជាគន្លឹះដ៏ល្អដើម្បីជួយកូនៗមែនទេ ? ឪពុកម្តាយពិតអាចជួយកូនឱ្យប្រឹងរៀន ហើយសិក្សាប្រកបដោយប្រសិទ្ធភាព ដូច្នេះ ចូរព្យាយាមផ្តោតលើវិធីសាស្ត្រទាំងនេះក្នុងការជួយកូនឱ្យជោគជ័យនៅសាលារៀន ។

១. គុណភាពល្អជាងបរិមាណ ៖ ម៉ោងដែលអ្នកចំណាយជួយកូន មិនមែនជាការឆ្លុះបញ្ចាំងថាអ្នកកំពុងជួយពួកគេបានច្រើនប៉ុនណានោះទេ ។ អ្វីដែលសំខាន់ គឺថាគុណភាព និងប្រសិទ្ធភាពនៃការចូលរួមរបស់អ្នក ដូច្នេះកុំបង្កើនម៉ោងដែលអ្នកដាក់ ប៉ុន្តែចូរធ្វើការស្វែងយល់ដើម្បីទទួលបានអត្ថប្រយោជន៍ច្រើនបំផុត ពីព្រោះកិច្ចការងារ និងមេរៀនខ្លះមិនចាំបាច់អ្នកនៅជាមួយពួកគេគ្រប់ពេលនោះទេ ។

២. ផ្តល់ជំនួយជាជាងផ្តល់ចម្លើយ ៖ ឪពុកម្តាយមិនគួរជួយធ្វើកិច្ចការផ្ទះជំនួសកូនរបស់ពួកគេនោះទេ ។ ប្រសិនបើអ្នកជួយកូនរបស់អ្នកឱ្យស្វែងរកចម្លើយ ផ្តល់ចម្លើយចំពោះសំណួរ ឬជួយបំពេញកិច្ចការតែម្តង នោះអ្នកកំពុងរារាំងកូនពីការរីកចម្រើនលើជំនាញដោះស្រាយបញ្ហា និងការស្រាវជ្រាវរបស់ពួកគេ ។ គ្រូបង្រៀនដាក់ការងារផ្ទះទៅក៏រំពឹងថា ពួកគេយល់ដឹង និងអាចបញ្ចប់វាដោយខ្លួនឯងផងដែរ ។ ប្រសិនបើអ្នកជួយកិច្ចការផ្ទះកូនមួយផ្នែក ឬទាំងអស់សម្រាប់ពួកគេ នោះអ្នកកំពុងបង្រៀនកូនឱ្យគេចវេសពីបញ្ហាហើយ ដែលវាក៏នឹងអាចកាត់បន្ថយទំនុកចិត្តលើសមត្ថភាពរបស់ពួកគេផងដែរ ។ ពួកគេក៏នឹងគិតដែរថា ពួកគេត្រូវពឹងផ្អែកលើអ្នកគ្រប់ពេល ដើម្បីជួយពួកគេឱ្យសម្រេចការងារ ។ ជំនួសឱ្យការផ្តល់ចម្លើយ ចូរសួរសំណួរ ហើយណែនាំពួកគេក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែកុំបង្ហាញផ្លូវដល់ពួកគេ ។

៣. ប្រឹងរៀនជាជាងមើលតែលើលទ្ធផល ៖ ចងចាំ និងរំលឹកកូនរបស់អ្នកអំពីហេតុផលពិតដែលពួកគេទៅសាលារៀន ។ វាមិនមែនដើម្បីទទួលបានចំណាត់ថ្នាក់ល្អ កំពូលលើគេ ឬឈ្នះពានទេ ប៉ុន្តែនោះគឺដើម្បីរៀនសូត្រ ។ ជួយកូនរបស់អ្នកឱ្យផ្តល់តម្លៃដល់ការរៀនសូត្រ ។ លើកទឹកចិត្តពួកគេឱ្យបន្តចំណង់នៃការសិក្សារបស់ពួកគេ មិនថាពួកគេពូកែពីកំណើត ឬអត់នោះទេ ។

៤. ធ្វើឱ្យមានតុល្យភាព ជាជាងលើសពេក ៖ ក្រោយពេលចេញពីសាលា មិនគួរឱ្យកូនគិតតែធ្វើកិច្ចការផ្ទះ និងការសិក្សាទេ ។ កុមារត្រូវការពេលវេលាដើម្បីសម្រាក លេង បន្ធូរអារម្មណ៍ និងចូលរួមក្នុងសកម្មភាពដែលពួកគេចាប់អារម្មណ៍នៅខាងក្រៅកម្មវិធីសិក្សារបស់ពួកគេ ។ សម្រាប់កុមារតូចៗ ពេលវេលាលេង គឺជាផ្នែកមួយដ៏សំខាន់ ហើយវាក៏ជាការរៀនសូត្រផងដែរ ។ បន្ទាប់ពីសម្រាក អាហារសម្រន់ និងយកខ្យល់អាកាសបរិសុទ្ធក៏ជារឿងចាំបាច់ផងដែរ ។ ចូរអនុញ្ញាតឱ្យកុមាររីករាយជាមួយពេលវេលាគ្រួសារបន្ទាប់ពីការរៀន ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ សាលារៀនផ្តល់ជូននូវកម្មវិធីមត្តេយ្យភាសាខ្មែរ និងអង់គ្លេស កម្មវិធីភាសាអង់គ្លេស កម្មវិធីភាសាចិន និងកម្មវិធីចំណេះទូទៅខ្មែរ ពីថ្នាក់ទី ១ ដល់ទី ១២ វគ្គសិក្សាថ្មី ចូលរៀនថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ខាងមុខនេះ ។ សាលារៀនផ្តល់ជូនអាហារូបករណ៍ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា សម្រាប់កាចុះឈ្មោះជាក្រុម លក្ខណៈគ្រួសារ ឬពីរកម្មវិធី ព្រមទាំងផ្តល់ជូនការធានារ៉ាប់រងគ្រោះថ្នាក់ និងការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូនខាងលើនេះមានសុពលភាពសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ។
សាលារៀនផ្តល់ជូននូវវេទិកា និងមធ្យោបាយសិក្សាយ៉ាងសម្បូរបែបជាមួយនឹងប្រព័ន្ធគ្រប់គ្រងសាលារៀន ប្រព័ន្ធគ្រប់គ្រង់ការសិក្សា និងអេបសាលារៀនជូនដល់មាតាបិតាសិស្ស និងសិស្សានុសិស្សក្នុងការគ្រប់គ្រងការសិក្សា និងតាមដានព័ត៌មានសិក្សារបស់បុត្រធីតាផងដែរ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕
ចែករំលែកព័តមាននេះ