ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​បទល្មើសនេសាទ រឹបអូស​​របាំង​ស្បៃ​មុង​​​បាន​ជាង៦០០​ម៉ែត្រ​​

5 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ ​២០២៣ ​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រៃ​គ្រី…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ ​២០២៣ ​បាន​ចុះ​បង្ក្រាប​ទ​ល្មើស​នេសាទ​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ព្រៃ​គ្រី ស្រុក​ជល់​គិរី​ ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា សកម្មភាព​បង្ក្រាប​បទ​ល្មើស​​នេសាទ​ដាក់​របាំង​ស្បៃ​មុង​ ធ្វើឡើង​កាលពី​ថ្ងៃ​ទី០៨ ខែវិច្ឆិកា គឺ​ដឹកនាំ​កម្លាំង​ដោយ​លោក​ប្រាក់ លាង​ហួរ អនុប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ដែល​ប្រើ​ឧបករណ៍​របាំង​ស្បៃ​មុង​ខុសច្បាប់ ​នៅ​ចំណុច​គោក​ទន្សាយ ចំណុច​ភ្នំ​ដង និង​ចំណុច​បឹង​ក្លែង​ក្រួច ក្នុងភូមិ​ព្រៃ​គ្រី​ជើង​និង​ភូមិ​កោះ​ថ្កូវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រៃ​គ្រី​ស្រុក​ជល់​គី​រី ។

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​បទ​ល្មេ​ង​នេសាទ​នា​ថ្ងៃ​នោះ មាន​ចំនួន ១៩​នាក់​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​៥គ្រឿង​ ។ ជា​លទ្ធផល​នៃ​ការ​បង្ក្រាប​គឺ​បង្ក្រាប​របាំង​ស្បៃ​មុង​១២​កន្លែង​ ស្មើនឹង​ជាង៦០០​ម៉ែត្រ លប​លូ​ស្បៃ​មុង១២​ មាត់​បង្គោល២៥០ដើម និង​ចាក់​លែង​ត្រី​ចម្រុះ​ចូល​ទន្លេ​វិញ​ចំនួន ជាង​៥០ គីឡូក្រាម​ ។

សូម​បញ្ជាក់​ដែរ​ថា​ ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នា​ថ្ងៃ​នោះ​ ពុំ​មាន​ចាប់​បាន​ជនល្មើស​ណា​ម្នាក់​មក​ផ្ដន្ទាទោស​តាម​ច្បាប់​នោះ​ទេ​ ។

អត្ថបទសរសេរ ដោយ