ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រកឃើញ​ម្ចាស់​គោ​ ដែលបង្ក​គ្រោះថ្នាក់​ចរាចរណ៍ លើផ្លូវជាតិ​លេខ៤ ហើយ​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សី​ហ​នុ​៖ សមត្ថកិច្ច​ ស្វែងរកម្ចាស់សត្វគោចិញ្ចឹម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍​លើផ្លូវជាតិលេខ៤ បណ្តាល​​ឲ្យ​​​​ប្តី​​ប្រពន្ធ​​​​​ស្លា.​​ប់។ ពេលនេះ សមត្ថកិច្ច រកឃើញម្ចាស់​គោ​​ហើយ​។ សមត្ថ​កិច្ច​​​នគរបាល​​​​ស្រុក​​​ព្រៃ​​នប់ ខេត្តព្រះសីហនុ…

ខេត្ត​ព្រះ​សី​ហ​នុ​៖ សមត្ថកិច្ច​ ស្វែងរកម្ចាស់សត្វគោចិញ្ចឹម ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍​លើផ្លូវជាតិលេខ៤ បណ្តាល​​ឲ្យ​​​​ប្តី​​ប្រពន្ធ​​​​​ស្លា.​​ប់។ ពេលនេះ សមត្ថកិច្ច រកឃើញម្ចាស់​គោ​​ហើយ​។

សមត្ថ​កិច្ច​​​នគរបាល​​​​ស្រុក​​​ព្រៃ​​នប់ ខេត្តព្រះសីហនុ ឲ្យដឹង​នៅរសៀលថ្ងៃ៩វិច្ឆិកា ឆ្នាំ​២០២៣​​ថា ​ជា​​​ជំ​ហាន​​​ដំបូង ​​ភាគី​​ម្ចាស់​​​សត្វ​​គោ បានយល់ព្រមបង់ប្រាក់​សំណង​ ជូនទៅគ្រួសារ​ជន​រង​គ្រោះ ​តាម​ការព្រ​មព្រៀងគ្នា រវាងម្ចាស់សត្វគោ និងតំណាងគ្រួសារ​ជនរងគ្រោះ។

ទោះជាយ៉ាងនេះក្តី សមត្ថកិច្ច​អះ​អាង​ថា សំណុំរឿងនេះ មិនទាន់បិទបញ្ចប់ត្រឹមការបង់ប្រាក់​សំណងនោះទេ សមត្ថកិច្ចនឹងបញ្ជូនសំណុំរឿង ទៅសាលាដំបូងខេត្ត បន្ត​តាម​នីតិវិធី​។

សូម​បញ្ជាក់ថា ជនរងគ្រោះ​ជិះ​ម៉ូតូ ០១​គ្រឿង​ម៉ាក HONDA DREAM ពណ៌ខ្មៅ មានទិសដៅ(ខេត្តព្រះសីហនុ-​រាជធានី​ភ្នំពេញ) បើកបរដោយឈ្មោះ អេង វណ្ណី ភេទប្រុស អាយុ ២០ឆ្នាំ និងអ្នករួមដំណើរ​ម្នាក់ ​ឈ្មោះ ណាំ គឹមហុង ភេទស្រី អាយុ ២០ឆ្នាំ ពេលកំពុងបើកបរ បានបុកសត្វគោចំនួន ០២ក្បាល កំពុងដើរលើផ្លូវជាតិលេខ៤ នៅឃុំសំរុង ស្រុកព្រៃនប់ កាលពីយប់ថ្ងៃ៥វិច្ឆិកា ឆ្នាំ២០២៣៕ ហ៊ុយ ចាន់ធួន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ