ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​រវាង​ស្ត្រី​ថៅកែ​លៀស​នៅ​ស្រុក​សូទ្រនិគម​ជា​មួយ​​អ្នក​សារព័ត៌មាន​ផ្អើល​ក្រុង​សៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ស្ត្រី​ថៅកែ​ទិញ​លៀស នៅ​ឃុំ​កំពង់​ឃ្លាំង បាន​ជេរ​ប្រមា.ថ​ និង​ប៉ង​​ប៉ន​ប្រើ​អំពើ​ហិ.ង្សា​មក​លើ​អ្នក​សារព័ត៌មាន​១​ក្រុម បន្ទាប់​ពីពួក​គេ​បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​សកម្មភាព​ដឹក​ជញ្ជូន​លៀស និង​ដឹក​ត្រី​នុយ

ខេត្តសៀមរាប ៖ ស្ត្រី​ថៅកែ​ទិញ​លៀស នៅ​ឃុំ​កំពង់​ឃ្លាំង បាន​ជេរ​ប្រមា.ថ​ និង​ប៉ង​​ប៉ន​ប្រើ​អំពើ​ហិ.ង្សា​មក​លើ​អ្នក​សារព័ត៌មាន​១​ក្រុម បន្ទាប់​ពីពួក​គេ​បាន​ទៅ​ថត​ផ្តិត​យក​រូបភាព​សកម្មភាព​ដឹក​ជញ្ជូន​លៀស និង​ដឹក​ត្រី​នុយ ។ ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣​កន្លង​ទៅ នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​ថៅកែ​លៀស​រូប​នេះ​​មាន​ឈ្មោះ ចាន់​ណា ហៅ សុខ ជា​មេឈ្មួញ​​ដើរ​ប្រមូល​​ទិញ​លៀស​ផ្តាច់មុខ​ពី​ប្រជា​នេសាទ​នៅ​ឃុំ​កំពង់​ឃ្លាំង ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​គេ​មានការ​សង្ស័យ​ថា ការ​ប្រមូល​ទិញ​នេះ មាន​ភាព​មិន​ប្រក្រតី ហើយ​ការ​នេសាទ​នោះ​ទៀតសោត​ ក៏​អាច​ខុស​នឹង​ច្បាប់​កំណត់​របស់​រដ្ឋបាល​ជលផល​ផង​ដែរ ព្រោះ​ការ​រក​លៀស​ដោយ​ប្រើ​ទូក​ម៉ាស៊ីន​ខ្នាត​ធំ​ៗ​ គឺ​ខុសច្បាប់​ អាច​ធ្វើ​ឱ្យ​បាត់បង់​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប ដែល​សមត្ថកិច្ច​ជំនាញ​ត្រូវ​តែ​គិតគូរ​ពី​បញ្ហា​នេះ ។

លោក ឡុ​ង វិបុល ចាងហ្វាង​គេហទំព័រ​ស្ម័គ្រ​ជាតិ ​ដែល​ជា​កាសែត​អន​ឡាញ បាន​ប្រាប់​ភ្នាក់​ងារ​កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២៣​​ថា «ពាក់ព័ន្ធ​នឹង​ករណី​នេះ​ លោក​បាន​ប្តឹង​ស្ត្រី​ថៅកែ​ដើរ​ទិញ​លៀស​ខាងលើ​ ទៅ​កាន់​​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ហើយ ពី​បទ​ជេរ​ប្រមា.ថ​ជា​សាធា​រណៈ និង​ប៉ង​មនុស្សឃា.ត​ដោយ​ទាម​ទារជំងឺចិត្ត​ក្នុង​ម្នាក់​ចំនួន​២០​លាន​រៀល»។

លោក​បន្ត​ថា «ក្រុម​លោក​បាន​ទៅ​ធ្វើការ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម គឺ​ដើម្បី​ទៅ​ថត​បទល្មើស​នេសាទ និង​ការ​ដឹក​ជញ្ជូន​លៀស ព្រមទាំង​ត្រី​នុយ​ដោយ​ខុសច្បាប់» ។ លោក​បាន​បដិសេធ​ទាំងស្រុង​នូវ​ការ​ចោទប្រកាន់​របស់​ថៅកែ​ទិញ​លៀស​ខាងលើ​ដែល​ថា «ក្រុម​លោក​បាន​ទារ​លុយ​ពី​ក្រុម​អ្នកលក់​លៀស គឺ​ពុំ​មាន​ករណី​នោះ​កើតឡើង​ដូច​ការ​ចោទប្រកាន់​ឡើយ» ។

ចំណែក​ស្ត្រី​ឈ្មោះ ចាន់​ណា ហៅ សុខ នៅ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ និង​បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​នោះ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ស ម៉ា​ប់ នាយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង បាន​ថ្លែង​ប្រាប់​ឱ្យ​ដឹង​​ថា «លោក​បាន​ទទួល​ព័ត៌មាន​នោះ​ហើយ ។ ចំពោះ​ការ​ដឹក​ជញ្ជូន​លៀស​ គឺ​ច្បាប់​បាន​ហាមប្រាម​តែ​​ដឹក​ទៅ​ក្រៅប្រទេស​ទេ រីឯ​ដឹក​ចែកចាយ​ក្នុងស្រុក​ គឺ​មិនខុសច្បាប់​ឡើយ ។ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​​បញ្ជាក់​ពី​ការ​នេសាទ​លៀស​របស់​ប្រជា​នេសាទ​សព្វ​ថ្ងៃនេះ​ខុសច្បាប់​អ្វីខ្លះ​នោះ​ទេ ?

ទោះបី​ជា​យ៉ាងណា ​គេ​សង្ឃឹមថា សមត្ថកិច្ច​ជំនាញ​នឹង​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ដែល​រង​ការ​ប្រមា.ថ​​ពី​សំណាក់​ឈ្មួញ​ទិញ​លៀស​ខាងលើ​ជាក់​ជា​ពុំខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ