រាជធានីភ្នំពេញ ៖ មានរឿង «អយុត្តិធម៌មួយកើតឡើងនៅដើមខែវិច្ឆិកានេះ រវាងយុវជនក្រីក្រម្នាក់ និងនារីស៊ីវិល័យដាច់យប់ម្នាក់ កើតមាននៅក្នុងខណ្ឌច្បារអំពៅ ។ ក្រោយពីបាន «រួមមេ.ត្រី» នៅផ្ទះខាងប្រុស គឺនាងទៅដេកផ្ទះខាងប្រុសដោយស្ម័គ្រចិត្តមក ទំនងខាងស្រី «ដាច់លុយផង» បានប្ដឹងចោទប្រកាន់ខាងប្រុសចោទថា «ចា.ប់រំលោ.ភ» ។ នាងប្ដឹងឱ្យប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួនដោយទារប្រាក់ច្រើនហួសហេតុពេក គឺ៥ពាន់ដល្លារ… ខាងប្រុសសុំ២.៥០០ដុល្លារក៏យល់ព្រម ប៉ុន្តែខាងប្រុសមិនទាន់មានលុយគ្រប់ ទើបប៉ូលិសបញ្ជូនទៅសាលាដំបូងរាជធានី នាំទៅដាក់ពន្ធនាគារបាត់ទៅហើយ» ។

តើឯណាទៅគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដាក់ចេញ ដើម្បីបន្ធូរទុក្ខលំបាករបស់ប្រជាជននោះ? ចំណែកម្ដាយខាងប្រុសយំបោ.កខ្លួនមិនទាន់ឈប់ទេ ។
រឿងនេះបើបានដឹងរឿងពិតដែលកើតមានរវាងយុវជនដ៏ក្រីក្រម្នាក់ឈ្មោះ ព្រីង ម៉ែ និងយុវនារីឡូយឆាយដាច់យប់នេះ មិនគួរយកយុវជនរូបនេះដាក់ពន្ធនាគារឡើយ សមណាស់ប៉ូលិសខណ្ឌច្បារអំពៅដោះស្រាយឱ្យសមស្របក្រៅប្រព័ន្ធតុលាការបានតើ ! ឬមួយមិនទទួលបាន… ពីខាងប្រុស? មហាជនច្រើនណាស់និយាយថា បើខាងប្រុសផ្ដល់ផលឱ្យប៉ូលិសខ្លះច្បាស់ជាដោះស្រាយបាន… រឿងអីចឹង!!… ហេ! ហេ!

កោះសន្តិភាពមិនធ្វើអត្ថាធិប្បាយច្រើនទៀតទេ នាំអ័ព្ទមុខប៉ូលិស… ដែលកន្លងមក សមត្ថកិច្ចដោះស្រាយចេញច្រើនខណ្ឌមកហើយ រឿង «ស៊ីចុ.កបុ.កទំពា» បែបនេះ ។ រឿងនេះ ប៉ះយុវជនក្រក៏បញ្ជូនយ៉ាងផុយស្រួយទៅឱ្យតុលាការចាប់ដាក់ពន្ធនាគារតែម្ដងទៅ… ហេ! ហេ!
អស់លោកអ្នកច្បាប់គួរតែពិនិត្យករណីមួយនេះឡើងវិញ… ទុកពេលឱ្យយុវជនធ្វើការងារ និងស្វែងរកសំណងជាបន្តបន្ទាប់ទៅ… មានអីអាក្រក់?
ឱ! នាងដាច់យប់អើយ… មានគេច្រើនណាស់ស្គាល់ចរិតគ្រួសារនាង និងនាង… តែប៉ុណ្ណេះអស់ «ហុងស៊ុយ» ហើយនាង…

ដំណើររឿងយកព័ត៌មានសង្ខេបរបស់កោះសន្តិភាព មានដូចខាងក្រោមនេះ ៖
តុលាការបានសម្រេចចេញដីកាឃុំខ្លួនយុវជនម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធលើពាក្យបណ្តឹងរបស់នារីម្នាក់ បានចោទប្រកាន់ពីបទរំលោ.ភសេពសន្ថវៈចំនួន២ដង ។ ជនសង្ស័យមានឈ្មោះ ព្រីង ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុងភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដើមបណ្តឹងដែលចោទប្រកាន់អះអាងថា ជាជនរងគ្រោះមានឈ្មោះ ឡៃ ដាលីន អាយុ១៧ឆ្នាំ មុខរបររត់តុដូចគ្នា ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលេខ១១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ទាក់ទិនសំណុំរឿងចោទប្រកាន់ខាងលើនេះ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា មុនកើតហេតុវេលាម៉ោង១២និង៣០នាទីយប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នាងដាលីន និងព្រីង ម៉ៃ នាំគ្នាផឹកស្រាបៀរមួយកន្លែង ពេលនោះនាងក៏ស្រវឹងបាត់ស្មារតី ហើយជនសង្ស័យក៏បានជិះម៉ូតូឌុបនាងទៅបន្ទប់ជួលរបស់ខ្លួន រួចក៏ធ្វើសកម្មភាពរំលោ.ភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចចំនួនមួយដង ។ លុះព្រឹកឡើងថ្ងៃដដែល ជនសង្ស័យបានចេញទៅក្រៅបាត់ ហើយជនរងគ្រោះនៅដេកម្នាក់ឯង ពេលនោះនាងក៏បានទាក់ទងទៅមិត្តភក្តិឲ្យមកយកទៅផ្ទះ ខណៈជនរងគ្រោះកំពុងដេកចាំក្នុងបន្ទប់ជួលរបស់ជនសង្ស័យបន្តទៀត ។

របាយការណ៍ផ្អែកលើពាក្យបណ្តឹងបន្តថា រហូតដល់ម៉ោង២និង៣០នាទីរសៀលថ្ងៃដដែល ជនសង្ស័យបានត្រឡប់មកពីធ្វើការទៅកាន់បន្ទប់ជួលរបស់ខ្លួនវិញ ក៏ចាប់ជនរងគ្រោះផ្តួលលើគ្រែ រួចយកកន្សែងខ្ទប់មាត់ដើម្បីកុំឲ្យស្រែក ហើយក៏រំលោ.ភសេពសន្ថវៈនារីរងគ្រោះបានសម្រេចម្តងទៀត ។ បន្ទាប់មកជនរងគ្រោះក៏បានត្រឡប់ទៅផ្ទះ និងយករឿងខាងលើនេះទៅប្រាប់ម្តាយមីង ទើបម្តាយមីងនាំជនរងគ្រោះទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ។
ក្រោយពេលពិនិត្យសុខភាពហើយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះក៏បានសម្រេចចិត្តទៅដាក់បណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍នគរបាលនិរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីឲ្យសមត្ថកិច្ចចាត់ការលើការចោទប្រកាន់នោះ ។ នៅពេលទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចជំនាញក៏បានទៅនាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ក្នុងការសួរយកចម្លើយ អាចជាប់ពាក់ព័ន្ធបទល្មើសដូចការចោទប្រកាន់ ទើបនគរបាលកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ រហូតឈានដល់ដំណាក់ការឃុំខ្លួនជាបណ្តោះអាសន្ន ។ នគរបាលអត់មានដោះស្រាយបណ្ដឹងទារលុយនេះក្រៅប្រព័ន្ធតុលារការទេ ។ នាងទារប្រាក់៥ពាន់ដុល្លារ ។
ដោយរងនូវការចោទប្រកាន់ដូចរៀបរាប់ខាងលើនេះ ខាងប្រុសប្រកែកថា «មិនមែនជាករណីរំលោ.ភសេពសន្ថវៈទេ គឺពួកគេព្រមព្រៀងទាំងសងខាង ដូច្នោះក្នុងនាមជាជនជាប់សង្ស័យ បានទទួចស្នើសុំឲ្យតុលាការបើកការស៊ើបអង្កេតរឿងនេះឡើងវិញផងដែរ»។
ជនសង្ស័យបានលើកហេតុផលនូវដំណើររឿងជូនតុលាការដូចបានថតចម្លងជូនទាំងស្រុងខាងក្រោមនេះ ៖




ចែករំលែកព័តមាននេះ