ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វា.យប្រហារ​ដោយ​ដ្រូ​ន​នៅ​ភាគ​ខាងត្បូង​មី​យ៉ា​ន់​ម៉ា​ ស្លា.ប់​៤​នាក់

5 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាសែត​រដ្ឋ​មី​យ៉ា​ន់​ម៉ា​THE MIRROIR រាយការណ៍​នា​ថ្ងៃ​ទី​៨ ​វិច្ឆិកា​ថា មនុស្ស​៤​

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ កាសែត​រដ្ឋ​មី​យ៉ា​ន់​ម៉ា​THE MIRROIR រាយការណ៍​នា​ថ្ងៃ​ទី​៨ ​វិច្ឆិកា​ថា មនុស្ស​៤​នាក់​បាន​ត្រូវ​ស្លាប់​និង​៦​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​៧​វិច្ឆិកា ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន លើ​ចម្ការ​មួយ​នៃ​តំបន់​បា​ហ្គោ​ភាគ​ខាងត្បូង​មី​យ៉ា​ន់​ម៉ា​។

តាម​កាសែត​នោះ​ថា ការ​វាយប្រហារ​នោះ​ធ្វើ​ឡើង​ដោយ​កងកម្លាំង​ការពារ​ប្រជាជន​ជា​ក្រុម​ឧទ្ទាម​មួយ លើ​ចម្ការ​ដែល​ស្ថិត​នៅ​ជាប់មាត់​ស្ទឹង​ស៊ីត​តា​អ៊ុ​ង​ក្នុង​តំបន់​បា​ហ្គោ​នា​វេលា​ម៉ោង​១៤​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក​។

អ​.​ស​.​ប​មុន​នេះ​ជា​ថ្មី​ម្ដងទៀត​បាន​បញ្ចេញ​សញ្ញា​អាសន្ន​លើ​សោកនាដកម្ម​នៅ​មី​យ៉ា​ន់​ម៉ា​ដោយ​លើក​ពី​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា រវាង​កងទ័ព​និង​បណ្ដា​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​នា​ភាគ​ខាងជើង​ប្រទេស​។ ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​កាលពី​ស​ប្ដា​ហ៍​មុន ក្នុង​បណ្ដា​តំបន់​ភាគ​ខាងជើង​រដ្ឋ​សាន ជិត​ព្រំដែន​ជាមួយ​ចិន​។ ក្រុម​ឧទ្ទាម​អះអាង​នា​ថ្ងៃ​ទី​៤​វិច្ឆិកា​ថា ពួក​គេ​វាយ​ដណ្ដើម​យក​បាន​ប៉ុស្តិ៍​ជួរ​មុខជា​ច្រើន​កន្លែង​និង​ក្រុង​៤ ហើយ​រាំង​ខ្ទប់​ផ្លូវថ្នល់​ពាណិជ្ជកម្ម​សំខាន់​ៗ​ទៅ​កាន់​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ