អ៊ុយក្រែនវាយប្រហារក្រុងដូណេតស្ក៍ ស្លា.ប់៦នាក់
សង្គ្រាមអ៊ុយក្រែន ៖ មកដល់ថ្ងៃទី៦២២នៃសង្គ្រាមនៅអ៊ុយក្រែន តាមសេចក្ដីរាយ ការណ៍កាលពីថ្ងៃទី
សង្គ្រាមអ៊ុយក្រែន ៖ មកដល់ថ្ងៃទី៦២២នៃសង្គ្រាមនៅអ៊ុយក្រែន តាមសេចក្ដីរាយ ការណ៍កាលពីថ្ងៃទី
សង្គ្រាមអ៊ុយក្រែន ៖ មកដល់ថ្ងៃទី៦២២នៃសង្គ្រាមនៅអ៊ុយក្រែន តាមសេចក្ដីរាយ ការណ៍កាលពីថ្ងៃទី៧វិច្ឆិកា របស់ប្រមុខតំបន់់ដូណេតស៍កាន់កាប់ដោយរុស្ស៊ី លោកដឺនីសពូជីលីនថា មនុស្ស៦នាក់ស្លា.ប់និង១១នាក់ទៀតរងរបួស ក្នុងការវាយប្រហារលើដូណេតស្ក៍ ជាទីក្រុងធំនាភាគខាងកើតអ៊ុយក្រែនកាន់កាប់ដោយរុស្ស៊ី ។
តាមតេឡេក្រាមលោកដឺនីសពូជីលីនសរ សេរថា មនុស្ស៦នាក់ស្លា.ប់និង១១នាក់ទៀតរងរបួស បន្ទាប់ពីគ្រាប់ផ្លោង៣គ្រាប់ធ្លាក់លើភាគកណ្ដាលក្រុងដូណេតស្ក៍។ បណ្ដាអគារស៊ីវិលរងការខូចខាតពិសេសមជ្ឈមណ្ឌលសង្កមមួយ អគារពេទ្យមួយនិងអគារប្រជាជនរស់នៅ។ មុននេះប្រមុខរដ្ឋបាលក្រុងនេះអះអាងថាការបាញ់ផ្លោងទាំងនោះ ត្រូវចំមជ្ឈមណ្ឌលសង្គមមួយបណ្ដាលឲ្យបាក់ពិដានសង្កត់សម្លា.ប់មនុស្ស៦នាក់៕
ចែករំលែកព័តមាននេះ