ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ផឹកស្រា​ស្រ​វឹង​​ខឹងក្មួយអាយុ១៨ខែ​យំ​ពេក ​ចា.ប់​ទះកំផ្លៀង​​រហូត​​​ស្លា.ប់​

5 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ណាស់​ ដោយ​សារក្មេង​ប្រុស​តូច​ទើបតែ​អាយុ​១៨​ខែ​ប៉ុណ្ណោះ ត្រូវ​បានបុរសដែលជាអ៊ំ​​​​បង្កើត​​ស្រវឹងស្រាក៏​ចាប់​ទះកំផ្លៀង​ពេញទំហឹង ​ជា​ហេតុ​បណ្ដាល​ឱ្យ​ក្អួត​រហូត​ដល់​ស្លា.ប់​ ។​ ហេតុការណ៍​រន្ធត់នេះ ​​កើតឡើង​នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ក្រូច…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​អាណិតអាសូរ​ណាស់​ ដោយ​សារក្មេង​ប្រុស​តូច​ទើបតែ​អាយុ​១៨​ខែ​ប៉ុណ្ណោះ ត្រូវ​បានបុរសដែលជាអ៊ំ​​​​បង្កើត​​ស្រវឹងស្រាក៏​ចាប់​ទះកំផ្លៀង​ពេញទំហឹង ​ជា​ហេតុ​បណ្ដាល​ឱ្យ​ក្អួត​រហូត​ដល់​ស្លា.ប់​ ។​ ហេតុការណ៍​រន្ធត់នេះ ​​កើតឡើង​នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ក្រូច ស្រុក​ព្រៃឈរ ​ហើយភ្លាមៗត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន​អន្តរាគមន៍​ចាប់ខ្លួន​​​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​ ។

ប្រភព​ព័ត៌មាន​សុំមិន​បញ្ចេញ​អត្តសញ្ញាណ​បានប្រាប់ឱ្យ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៨ ​វិច្ឆិកា​ នេះថា​ នៅ​​​មុន​កើតហេតុ ​បុរស​ឈ្មោះ​សឿង សុភា ​អាយុ​៣៣​ឆ្នាំ ត្រូវជា​អ៊ំបង្កើត​បាន​ផឹកស្រា​ថ្នាំ​នៅផ្ទះ​របស់​ខ្លួន​អស់​កន្លះ​លី​ត្រ​​នា​ពេល​ថ្ងៃ ។ ​លុះ​មក​ដល់​ពេល​ល្ងាច​ ក៏​បាន​ផឹក​បន្ត​ទៀត​អស់​កន្លះ​លី​ត្រ​ទៀត​បណ្ដាល​ឱ្យ​ស្រវឹង ​។ ​ដោយសារ​តែ​ខ្លួន​ខឹង​ក្មួយ​ប្រុស​របស់​ខ្លួន​ឈ្មោះ​វី​ន ម៉េ​ង​លាង ​អាយុ​១៨​ខែ​
យំ ក៏​បាន​ចាប់​ក្មួយ​ទះកំផ្លៀង​ទាំង​សងខាង​ដោយ​ពេញទំហឹង​ដៃ​មនុស្ស​ចាស់​ ជា​ហេតុ​បណ្ដាល​ឱ្យ​ក្មេង​តូច​នោះ​សន្លប់​រហូត​ដល់​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់​ថ្ងៃ​ទី​៦ វិច្ឆិកា​២០២៣​ ទើប​កម្លាំង​ប៉ុ​ស្ត៍​មូលដ្ឋាន​ទទួល​បាន​ព័ត៌មាន​នេះ​។ បើ​តាម​សាក្សី​ផ្ទះ​នៅ​ក្បែរ​កន្លែង​កើត​ហេ​តុ​ដំបូង​គេ​ឮ​សូរ​សំឡេង​ក្មេង​ប្រុស​តូច​នោះ​យំ​បន្ទាប់​មក​ក៏​ស្ងាត់​មាត់​តែ​ម្ដង ​។

ប្រភព​ព័ត៌មាន​ដដែល​បន្ត​​​ថា ភ្លាម​ៗ​នោះ​ ដោយសារ​តែ​ផ្ទះ​កើតហេតុ​នៅ​ចម្ងាយ​ប្រមាណ​២០០​ម៉ែត្រ​ពី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ក្រូច ​កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​អន្តរាគមន៍​ឃាត់ខ្លួន​បុរស​ឈ្មោះ​សឿង​សុភា បញ្ជូន​មក​ប៉ុស្តិ៍​រដ្ឋបាល​ និង​ប្រញាប់ប្រញាល់​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ។

សូម​បញ្ជាក់​ថា ​នៅផ្ទះ​កើត​គឺ​មាន​អ្នក​រស់នៅ​ ក្នុង​នោះ​រួម​មាន​ ទី​១-គឺ​ជន​បង្ក ​ទី​២​-ស្ត្រី​ឈ្មោះ​សឿង​ច​ន្ធូ អាយុ​៣១​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​ពីរ​នាក់ នៅ​ក្នុង​បន្ទប់ ​ក្នុង​នោះ​ មានកូន​ស្រី​ច្បង​ និង​កូន​ប្រុស​ពៅ​អាយុ​១៨​ខែនេះ ​ចំណែក​ប្អូនប្រុស​ម្នាក់​ទៀត​បាន​ចេញ​ទៅ​ធ្វើការ​បាត់​ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជន​បង្ក​ជាអ៊ំប្រុស​បង្កើត​បាន​ឆ្លើយ​សារភាព​ថា​ ដំបូង​គឺ​ក្មួយ​ប្រុស​របស់​ខ្លួន​យំ ហើយ​ខ្លួន​ខឹង​ពេក​ ក៏​បាន​ចាប់​ទះកំផ្លៀង​លើ​ថ្ពាល់​ទាំងសងខាង បណ្ដាល​ឱ្យ​ក្មេង​នោះ​ក្អួត​ឱ្យ​និង​សន្លប់ រហូត​ដល់​វេលា​ម៉ោង​៩ និង ៣០​នាទី​យប់​ថ្ងៃ​ទី​៦​​វិច្ឆិកា ទើប​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ថា​ ក្មេង​ប្រុស​តូច​អាយុ​១៨​ខែ​ស្លាប់ ដោយសារ​ស្នាដៃ​របស់​អ៊ំ​ប្រុស​ ។​

ពេលទទួល​បាន​ព័ត៌មាន​នេះ​ នាយ​ប៉ុស្តិ៍​ក្រូច​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ និង​បាន​ឃាត់ខ្លួន​បុរសជា​​ឃាតករ​ភ្លាម​ៗ​បញ្ជូន​ទៅ​​ប៉ុស្តិ៍​និង​បាន​នាំ​ខ្លួន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ ​។

គួរបញ្ជាក់​ថា ​បុរស​ជា​អ៊ំ​ប្រុស​ដែល​ក្លាយ​ខ្លួន​ជា​ឃាតករ​នេះ​ កន្លង​ទៅ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋាន​ចាប់ខ្លួន​ម្ដង​ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​ ដោយជាប់​ពន្ធនាគារ​រយៈពេល​៦​ខែ ។ ក្រោយមក​ ក៏​បាន​ដោះ​លែង​មាន​សេរីភាព​ឡើង​វិញ ​វិល​ត្រឡប់​មក​ផ្ទះ​ តែ​បុរស​នេះ​​ហាក់បីដូចជា​មិន​រាងចាល​នៅ​តែ​បន្ត​លួច​ប្រើប្រាស់​គ្រឿងញៀនដដែល ​។ ​

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា ​ឪពុក​ម្ដាយ​របស់​ស្ត្រី​ឈ្មោះ​ច​ន្ធូ​បាន​ចំណាកស្រុក​ចេញ​ទៅ​រកស៊ី​នៅ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជាប់​ព្រំដែន​ថៃ​ ដើម្បី​រក​ថវិកា​​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​ដោយ​នៅផ្ទះ​ឯ​ស្រុក​កំណើត​ គឺ​មាន​មនុស្ស​រស់នៅ​តែ​៣​នាក់​បងប្អូន​ ​។​ ក្មេង​តូច​ពីរ​នាក់​ទៀត​ សរុប​៥​នាក់ តាម​ប្រភព​ចុង​ក្រោយ​ ឪពុក​ម្ដាយ​របស់​ជនសង្ស័យ​ក៏​ដូច​ជា​ម្ដាយ​របស់​ក្មេង​ប្រុស​តូច​បាន​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​បុរស​ឈ្មោះ​សឿង សុភា ទៅ​តាម​នីតិវិធី​ច្បាប់​ ។

អត្ថបទសរសេរ ដោយ