ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន៣គ្រឿងបុ.កគ្នា​​លើផ្លូវជាតិលេខ​​៤​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ​មនុស្ស​២​នាក់​បាន​រក​របួសស្រាល​និង​មធ្យម ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​

ខេត្តព្រះសីហនុ ៖ ​មនុស្ស​២​នាក់​បាន​រក​របួសស្រាល​និង​មធ្យម ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​បុក​ប៉ះ​គ្នា​ចំនួន៣គ្រឿងក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើត​ឡើង​​កាលពី​​ថ្ងៃ​ទី​៧ វិច្ឆិកា ២០២៣ វេលា​ម៉ោង​១១និង៥០​នាទី​ព្រឹក​លើ​ដងផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៥៨-១៥៩ ស្ថិត​នៅ​ភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​បានឱ្យ​ដឹង​ថា រថយន្តទាំង​​​៣គ្រឿង​ខាងលើ​រួម​មាន ១-រថយន្ដម៉ាក TOYOTA COASTER ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3C-0498 (​រថយន្ដ​ដឹក​អ្នកដំណើរ​) បើកបរ​ដោយ​ឈ្មោះ ឡុ​ង ប៉េង​អៀង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​បឹង ឃុំ​កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ២-រថយន្ដម៉ាក FUSO ពណ៌​បៃតង ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-1700 និង​សឺ​មី​រ៉ឺ​ម៉ក់ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 4A-0008 បើកបរ​ដោយ​ឈ្មោះ ថុ​ន ចាន់​ថង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​បេង ឃុំ​ស្ដុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ និង​៣-រថយន្ដម៉ាក TOYOTA HINGLANDER ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2AK-6127 បើកបរ​ដោយ​ឈ្មោះ លី ចាន់​ថេ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ដូង​ទៃ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​អ្នក​រួម​ដំណើរ ០១​នាក់​ឈ្មោះ អោ​ក ចិន្ដា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​បានឱ្យដឹង​បន្ត​​ថា ​មុនពេលកើតហេតុ ​រថយន្ដ១​គ្រឿង​ម៉ាក TOYOTA COASTER ពណ៌​ស ​បើកបរ​ក្នុង​​ទិស​ដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ
លុះ​មក​ដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន រួច​បាន​កៀរ​រថយន្ដ១​គ្រឿង​ចំ​ពី​ចំហៀង​ខាងឆ្វេង ម៉ាក FUSO ពណ៌​បៃតង ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា ។ ក្រោយ​ពី​កៀរ​រួច រថយន្ដ​ម៉ាក TOYOTA COASTER ខាងលើ មិន​ទាន់​អស់​ល្បឿន​ក៏​បន្ដ​ទៅ​បុក រថយន្ដ ០១​គ្រឿង​ទៀត ម៉ាក TOYOTA HINGLANDER ពណ៌​ប្រផេះ ដែល​មាន​ទិស​ដៅ​ផ្ទុយ​គ្នា (​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ រាជធានី​ភ្នំពេញ​) បាន​បុក​ចំ​ពីមុខ​ខាងឆ្វេង​តែ​ម្ដង ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ចំនួន២​នាក់ ៖ ​ម្នាក់​​ឈ្មោះ ឡុ​ង ប៉េង​អៀង ភេទ​ប្រុស អ្នកបើកបរ​រថយន្ដ​ម៉ាក TOYOTA COASTER (​រង​របួស​មធ្យម​) និង​​ម្នាក់​ទៀត​​ឈ្មោះ អោ​ក ចិន្ដា ភេទ​ស្រី អ្នក​រួម​ដំណើរ​រថយន្ដ​ម៉ាក TOYOTA HIGHLANDER (​រង​របួស​មធ្យម​) ។

បច្ចុប្បន្ន ជន​រង​គ្រោះ​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន ក្នុង​ឃុំ​វាល​រេញ រីឯ​វត្ថុ​តាង​(​រថយន្ដ​) បាន​យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។ ​ដោយឡែក​អ្នកបើកបរ​រថយន្ដ​ម៉ាក FUSO និង​អ្នកបើកបរ​រថយន្ដ​ម៉ាក TOYOTA HIGHLANDER បាន​​នាំ​​មកធ្វើការ​​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ