ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្ត​​ព្រះសីហនុ​​​​ដឹក​នាំ​​ប្រតិភូ​​ចុះ​​សួរសុខទុក្ខ​​កងទ័ព​សមរ​​ភូមិ​មុខ

12 ឆ្នាំ មុន

ខេត្តព្រះ​វិហារ​ ៖ គណៈ​​ប្រតិភូ​​ខេត្ត​ព្រះ​សីហនុ​​ដឹកនាំដោយ​​លោក​ស្បោង សារ៉ាត់ ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​​កម្ពុជា​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ រួម​ដំណើរ​​ដោយ​​​អស់​លោក​ លោក​ស្រី​​ មេបញ្ជាការ ​មេ​បញ្ជា​​ការ​រង តំបន់​សឹករង​​ខេត្ត​ ប្រធាន​​ អនុប្រធាន​​​មន្ទីរ​ អង្គ​ភាពជុំ​វិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត

ខេត្តព្រះ​វិហារ​ ៖ គណៈ​​ប្រតិភូ​​ខេត្ត​ព្រះ​សីហនុ​​ដឹកនាំដោយ​​លោក​ស្បោង សារ៉ាត់ ទី​ប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនាបតី​​តេជោ​ហ៊ុន សែន ​នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​​កម្ពុជា​ អភិបាល​ខេត្ត​ព្រះ​សីហនុ​ រួម​ដំណើរ​​ដោយ​​​អស់​លោក​ លោក​ស្រី​​ មេបញ្ជាការ ​មេ​បញ្ជា​​ការ​រង តំបន់​សឹករង​​ខេត្ត​ ប្រធាន​​ អនុប្រធាន​​​មន្ទីរ​ អង្គ​ភាពជុំ​វិញ​ខេត្ត​ជា​ច្រើន​រូប​ទៀត បាន​អញ្ជើញ​​​ចុះ​​សាក​សួរ​សុខទុក្ខ​​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​​ព្រំដែន​​ ​ក្នុង​​ភូមិ​​សាស្ត្រ​​តំបន់​​​ចាក់​ច្រែង​ ខេត្ត​ព្រះវិហារ ដែល​ជា​កងពល​សម្ព័ន្ធ​​​មេត្រី​​ភាព​ជាមួយ​ខេត្ត​ព្រះសីហនុ ។

នៅក្នុង​​ឱកាស​​សាកសួរសុខទុក្ខ​​នេះ លោក​ ជា​ តារា អគ្គ​​មេបញ្ជាការ​​រង​​នៃកង​​យោធពល​ខេមរ​ភូមិន្ទ​ បាន​រាយ​ការ​ណ៍​​ជូន​​ប្រតិភូ​​ពីសភាព​ការណ៍​​រួម​​នៅតាម​​បណ្តោយ​ព្រំដែន ដែល​​កង​ពល​​តូច​អន្តរាគមន៍​​លេខ​៤​ ចំណុះ​​ឱ្យ​​កង​​​ពលធំ​​លេខ​​២​ បច្ចុប្បន្ន​​កំពុង​​ឈរជើង​​ការពារ​​ព្រំដែន​​កម្ពុជា-​សៀម​ ទិស​ព្រះ​វិហារ ​​និង​​ខេត្ត​ឧត្តរ​មាន​ជ័យ​ ។  ដោយ​ឈរលើ​ស្មារតី​​ស្នេហា​​​ជាតិ​​​ ​នាយ​ទាហាន ពលទាហាន​​របស់​​យើង​​បាន​​បូជា​សាច់​ស្រស់​​ឈាម​​ស្រស់​​ ដើម្បី​​ការពារ​​បូរណភាព​​ទឹក​ដី​ មិន​ឱ្យពួក​​ចោរ​សៀម​ឈ្លាន​ពាន​​រំលោភ​​លើ​កម្ពុជា​​យើង​បាន​ឡើយ ។ លោក​នាយ​ឧត្តម​​សេនីយ៍​ ជា តារា ​ក៏​បាន​​​ថ្លែង​អំណរគុណ​​​យ៉ាង​​​ជ្រាល​ជ្រៅ​ចំពោះ​​លោក​ស្បោង សារ៉ាត់​ អភិបាល​​​​ខេត្ត​ និង​ប្រតិភូ​ខេត្ត​ព្រះសីហនុ​ទាំង​អស់​ ដែល​តែងតែ​បាន​គិតគូរ​យក​ចិត្ត​ទុកដាក់​​ដល់​​​ជីវភាព​ និង​ការរស់​នៅ​​​របស់​កងទ័ព​ការពារ​ព្រំដែន​​របស់​យើង​ ដោយ​​បាន​នាំ យក​អំណោយ​ជា​ស្បៀង​អាហារ​ សំភារប្រើ​ប្រាស់​​ និង​​ថវិកា​​ជាបន្ត​បន្ទាប់មកឧបត្ថម្ភ​​ដើម្បី​ចូលរួម​​​រំលែកនូវ​ការ​លំបាក​​ខ្វះ​ខាត​​​នៅ​ក្នុង​អង្គ​ភាព ។​

លោក​ស្បោង​ សារ៉ាត់ អភិបាល​​ខេត្តព្រះ​សីហនុ​​ បាន​កោត​សរសើរ​​ដល់​វីរភាព​​ដ៏​អង់​អាច​​ក្លា​ហាន​​​របស់​​នាយទាហាន​ នាយទាហាន​រង​ ​ និង​ពលទាហានទាំងអស់​ ​​ដែល​បាន​កំពុង​ខិតខំ​​ការពារ​​​បូរណភាព​​ទឹកដី​មិន​ឱ្យ​ពួកចោរ​​​ឈ្លាន​ពាន​​​សៀម​​រំលោភ​​មក​លើ​​កម្ពុជា​យើង​បា​ន​​ឡើយ​ពិសេស​ បាន​ធ្វើ​​ឱ្យ​​ប្រជាជន​យើង​​​មាន​ជំនឿ​ទុក​ចិត្ត​​និង​មាន​ភាពកក់​​ក្តៅ​ផងដែរ ។ វីរភាព​​​ដ៏អង់​អាច​​ក្លាហាន​​របស់​​​វីរយុទ្ធ​ជន​​​យើង​​នាពេល​នេះ ​គឺ​ជា​គំរូដ៏​ល្អ​​ប្រពៃ​ដែល​​សមរភូមិ​​ក្រោយ​តែង​តែកោត​សរសើរ​​​និង​ផ្តល់​កម្លាំង​ចិត្ត​ ហើយ​​បេ្តជ្ញា​​​ផ្សារ​​​ភ្ជាប់​​ជាមួយ​សមរភូមិ​មុខក៏ដូច​ជា​ឧបត្ថម្ភ​​គាំទ្រ​​ជាបន្ត​បន្ទាប់​ទៀត​ក្នុង​សន្តាន​ចិត្ត​គិតគូរ​​​ដល់​កងទ័ព​​យើង​ជានិច្ច​ ។

នៅក្នុង​ឱកាស​​នោះដែរ​ លោក​​អភិបាល​ខេត្ត​ព្រះសីហនុ​ ក៏​បាន​ឧបត្ថម្ភ​​​នូវគ្រឿង​​ឧបភោគ​បរិភោគ​ និង​សំភារ​ប្រើ​ប្រាស់​​​មួយ​​ចំនួន​ផងដែរ រួម​មាន វិទ្យុ​ទាក់ទង​​១៥ គ្រឿង​ ម៉ាស៊ីន​​ភ្លើង​​៥​គ្រឿង​ មីយើង​​១៩០​កេស​​ ត្រីខកំប៉ុង១០កេស​ធំ ត្រីចំហុយ​២៤០​គីឡូក្រាម​ ប៊ីដុងទឹក​​១០០ ត្រីងៀត​​១០០​គីឡូក្រាម​ ទឹក​បរិសុទ្ធ​​១០កេស​ ស្រាបៀរ​​​២២​កេស​ ថ្នាំពេទ្យ​​គ្រប់​មុខ​​៥​កេស និង​ថវិកា​​​​៣១.៩៣៦.០០០​​រៀល​ ។ ដោយ​ឡែក​​នៅ​ព្រឹក​​​ថ្ងៃ​បន្ទាប់​​ ប្រតិភូ​ខេត្ត​​ព្រះសីហនុ​​ក៏​បាន​យក​អំណោយ​ទៅចែកជូន​​ដល់​ប្រជាជនភៀសសឹក​នៅ​ជាំ-សាង៉ាំ​​ចំនួន​​៥០០​គ្រួសារ​​ ដែល​​ក្នុង១​គ្រួសារ​ទទួល​​បាន​អង្ករ​២៥​គីឡូ​ក្រាម​ និង​ថវិកា​​១០.០០០​រៀល​ផងដែរ ៕