រាជធានីភ្នំពេញ ៖ ទិវាចងកំហឹងថ្ងៃទី២០ ឧសភា ២០១១ ដើម្បីប្រឆាំងនឹងការវិលត្រឡប់របស់របបខ្មែរក្រហមត្រូវបានរៀបចំឡើងនៅវាលសារមន្ទីរប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ កាលពីវេលាម៉ោង៨ព្រឹកក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោកជំទាវ ជុំ សាមីន កែប ជុតិមា ។ ពិធីបង្ហាញពីភាពជូរចត់ និងរន្ធត់នោះមានការនិមន្ត-ចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ក្រោមឱវាទសាលារាជធានី មន្ត្រីអាជ្ញាធរមូលដ្ឋាន សង្កាត់-ខណ្ឌ ប៉ូលិស-ប៉េអឹម ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៥.០០០នាក់។
គេឃើលញក្រុមមន្ត្រីដឹកនាំដោយលោកម៉ប់ សារិន លោកជំទាវ ជុំ សាមីន កែប ជុតិមា អញ្ជើញរៀបចំពិធីរាប់បាត្រដល់ព្រះសង្ឃជាំសក្ខីភាពបង្ហាញពីទឹកចិត្តសប្បុរសធម៌ស្រឡាញ់ព្រះពុទ្ធសាសនារបស់ពលរដ្ឋខ្មែរ ។ មានការរៀបចំសម្តែងឈុតឆាកបង្ហាញពីការកាប់សម្លាប់មនុស្សរបស់របបខ្មែរក្រហម ធ្វើទារុណកម្ម ចាប់បង្ខំសួរចម្លើយ ធ្វើការហួសកំណត់ បង្អត់អាហារ ជាពិសេសឈុតវាយសម្លាប់បញ្ចូលរណ្តៅ មានអារ.ក វាយនឹងដំបង… មើលទៅគួរឱ្យតក់ស្លត់ពន់ពេកប្រមាណ អ្នកខ្លះទប់ទឹកភ្នែកមិនបានក៏យំទៀតបផង ពីព្រោះគេនឹកដល់របបឃោរឃៅរបស់ខ្មែរក្រហម ៕
ចែករំលែកព័តមាននេះ