ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ឱ្យ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែ​ល​ដោះស្រាយ​បញ្ហា​ចំណាប់ខ្មាំ.ង

5 ខែ មុន

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​៤​ វិច្ឆិកា នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែល លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ ចំណែក​បាតុកម្ម​មួយទៀត​របស់​បណ្ដា​គ្រួសារ​និង​ពួក​អ្នកគាំទ្រ​ចំណាប់ខ្មាំង​ដែល​ចាប់​ដោយ​ពួក​ហា​ម៉ាស់​កាលពី​ថ្ងៃ​ទី​៧​តុលា បាន​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​ក្រុង​តែ​ល​អា​វីវ ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​។…

សង្គ្រាម​អ៊ី​ស្រា​អែ​ល​និង​ហា​ម៉ាស់ ៖ ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​ថ្ងៃ​ទី​៤​ វិច្ឆិកា នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​អ៊ី​​ស្រា​អែល លោក​បេន​ចា​មីន​ នេ​តាន់​យ៉ា​ហ៊ូ ចំណែក​បាតុកម្ម​មួយទៀត​របស់​បណ្ដា​គ្រួសារ​និង​ពួក​អ្នកគាំទ្រ​ចំណាប់ខ្មាំង​ដែល​ចាប់​ដោយ​ពួក​ហា​ម៉ាស់​កាលពី​ថ្ងៃ​ទី​៧​តុលា បាន​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ពាន់​នាក់​នៅ​ក្រុង​តែ​ល​អា​វីវ ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល​ធ្វើការ​ខិតខំ​ប្រឹងប្រែង​ថែម​ទៀត​ដើម្បី​រំដោះ​ចំណាប់ខ្មាំង​។

ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី ខណៈ​កំហឹង​មិន​ចុះ​ថមថយ​ឡើយ​ក្នុង​ចំណោម​ប្រជាជន​អ៊ី​​ស្រា​អែ​ល ដែល​ភាគច្រើន​ស្នើ​ដល់​លោក​នេ​តាន់​យ៉ា​ហ៊ូ​វាយប្រហារ​កម្ទេច​ចលនា​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន ដែល​វាយប្រហារ​កាលពី​ថ្ងៃ​ទី​៧​តុលា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ជាង​១៤០០​នាក់​នៅ​អ៊ី​​ស្រា​អែ​ល​។ មនុស្ស​យ៉ាងតិច​២៤០​នាក់​កំពុង​ជាប់​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ហា​ម៉ាស់​នៅ​ជ្រោយ​ហ្គា​ហ្សា ។ នៅ​ជ្រោយ​ហ្គា​ហ្សា​ការ​ទម្លាក់​គ្រាប់បែក​និង​ការ​បាញ់​ផ្លោង​ព្រម​ទាំង​ការ​វាយលុក​តាម​ជើង​គោក របស់​កងទ័ព​អ៊ី​​ស្រា​អែ​ល បណ្ដាល​ឲ្យ​ជន​ប៉ា​ឡេ​ស្ទី​ន​ស្លា.ប់​ឡើង​ដល់​ជិត​៩៥០០​នាក់​ហើយ​ភាគច្រើន​ជា​ជន​ស៊ី​​វិល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ