ការដ្ឋាននាវាមួយកន្លែងនៅគ្រីមេ ត្រូវអ៊ុយក្រែនវា.យប្រហារ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនអះអាងកាលពីថ្ងៃទី៤ វិច្ឆិកាថា បានវា.យប្រហារការដ្ឋានាវាមួយនៅ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនអះអាងកាលពីថ្ងៃទី៤ វិច្ឆិកាថា បានវា.យប្រហារការដ្ឋានាវាមួយនៅ
សង្គ្រាមអ៊ុយក្រែន ៖ អ៊ុយក្រែនអះអាងកាលពីថ្ងៃទី៤ វិច្ឆិកាថា បានវា.យប្រហារការដ្ឋានាវាមួយនៅកំពង់ផែនៃ ច្រកសមុទ្រKERCH តំបន់គ្រីមេ។
កងទ័ពអ៊ុយក្រែនប្រកាសថា នាយប់ថ្ងៃទី៤ វិច្ឆិកា យើងបានវាយប្រហារដោយជោគជ័យ ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធសមុទ្រនិងកំពង់ផែមានការដ្ឋាននាវាហ្សាលីវ ក្នុងតំបន់KERCH។ តាំងពីចាប់ផ្ដើមការវាយបករដូវក្ដៅ ប្រឆាំងកងទ័ពរុស្ស៊ីមក ក្រុងគៀវបានបង្កើនការវាយប្រហារប្រឆាំងឧបទ្វីបគ្រីមេនៅសមុទ្រខ្មៅ ដែលរុស្ស៊ីបញ្ចូលជាឧបសម្ព័ន្ធពីឆ្នាំ២០១៤មក។
អភិបាលតំបន់គ្រីមេ លោកស័រហ្គេយអាក់ស៊ីយ៉ូណូវថ្លែងថា អ៊ុយក្រែនបានបាញ់មីស៊ីលច្រើនគ្រាប់ មកលើការដ្ឋាននាវានៅKERCHដោយលោកថា មីស៊ីលទាំងអស់បានត្រូវស្ទាក់កម្ទេច ហើយពុំមានជនរងគ្រោះឡើយ។ ស្ពានគ្រីមេត្រូវបិទរយៈពេលខ្លីមួយកាលពីថ្ងៃទី៤ វិច្ឆិកានោះ៕
ចែករំលែកព័តមាននេះ