ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​នៅ​នេ​ប៉ា​ល់​ ស្លា.ប់​ជាង​១៥០​នាក់

5 ខែ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ដែល​ញ័រ​រង្គើរ​ដល់​ក្រុង​ញូ​វ​ដែ​ល្លី​រដ្ឋធានី​ឥណ្ឌា កើត​មាន​កាលពី​

ប្រទេស​នេ​ប៉ា​ល់ ៖ ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​ដែល​ញ័រ​រង្គើរ​ដល់​ក្រុង​ញូ​វ​ដែ​ល្លី​រដ្ឋធានី​ឥណ្ឌា កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៣​វិច្ឆិកា ដោយ​តាម​តុល្យការ​ចុង​ក្រោយ​ថា បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១៥៧​នាក់​និង​ជាង​២០០​នាក់​ទៀត​រង​របួស​។

តាម​វិទ្យាស្ថាន​ភូ​គុ​ម្ភ​សាស្ត្រ​អា​រិ​ក​USGS ថា ការ​រញ្ជួយ​ដី​នោះ​មាន​កម្លាំង​៥,៦​រី​ស្ទ័​រ កើត​មាន​ក្នុង​ជម្រៅ​១៨​គីឡូម៉ែត្រ​ដោយ​ចំណុចកណ្ដាល​របស់​វា​ស្ថិត​នៅ​កន្លែង​មួយ ចម្ងាយ​៤២​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​JUMLA មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ជាមួយ​ទី​បេ​។

តាម​វី​ដេ​អូ​គេ​ឃើញ​ពួក​អ្នក​ជួយ​សង្គ្រោះ​ខិតខំ​គាស់​កាយ​គំនរ​បាក់បែក​រុករក​មនុ​ស្ស​ដែល​អាច​នៅ​រស់រាន​មានជីវិត កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា​នៅ​ហ្សា​ហ្សា​កូត​និង​រូ​គប់ ជា​ស្រុក​២​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ការ​រញ្ជួយ​ដី​នោះ​។ តំបន់​នេះ​របស់​នេ​ប៉ា​ល់​ជា​តំបន់​ដាច់​ស្រយាល ទើប​ពិបាក​ក្នុង​ការ​ប្រមូល​ព័ត៌មាន​។ នៅ​ហ្សា​ហ្សា​កូត មន្ទីរពេទ្យ​តំបន់​នោះ​ពេញ​ណែន​ដោយ​អ្នក​របួស​។

បណ្ដា​វី​ដេ​អូ​និង​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ ប្រជាជន​នាំ​គ្នា​គាស់​កាយ គំនរ​បាក់បែក​ទាំង​យប់​ងងឹត ទាញ​យក​ចេញ​បណ្ដា​អ្នក​នៅ​រស់រាន​មានជីវិត ពីក្រោម​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាក់​។ គេ​ឃើញ​ផ្ទះ​នានា​ធ្វើ្វអំពី​ដីឥដ្ឋ​រង​ការ​បំផ្លាញ​ឬ​ខូ​ត​ខាត​។

នាយក​រដ្ឋមន្ត្រី​នេ​ប៉ា​ល់​លោក​PUSHPA KAMAL DAHAL​បាន​ទៅ​កាន់​កន្លែង​រង​ការ​ប៉ះពាល់​កាលពី​ថ្ងៃ​ទី​៤​វិច្ឆិកា ក្រោយ​ពី​សម្ដែង​ការ​ក្ដុកក្ដួល ចំពោះ​អ្នក​ដែល​បាត់​បង់ជីវិត​ដោយសារ​ការ​រ​ញ្ជួ​ល​ដី​នោះ​។

នេ​ប៉ា​ល់​ជា​ប្រទេស​ជួប​ប្រទះ​គ្រោះ​រញ្ជួយ​ដី​ញឹកញាប់ ដោយ​កាលពី​ឆ្នាំ​២០១៥ ការ​រញ្ជួយ​ដី​មួយ​កម្លាំង​៧,៨​រី​ស្ទ័​រ​កើត​មាន​ក្នុង​ប្រទេស​នេះ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ជិត​៩០០០​នាក់ និង​បំផ្លាញ​ផ្ទះសម្បែង​ដល់​ជាង​កន្លះ​លាន និង​សាលារៀន​៨០០០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ