ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​ម៉ា​លី​វា.យប្រហារ​ពួក​ឧទ្ទាម​ជាមួយ​ជំនួយ​របស់​WAGNER

1 ឆ្នាំ មុន

ប្រទេស​ម៉ា​លី ៖ កងទ័ព​ម៉ា​លី​និង​ដៃគូ​ក្រុមហ៊ុន​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី WAGNER បាន​ពង្រឹង​វត្តមាន​

ប្រទេស​ម៉ា​លី ៖ កងទ័ព​ម៉ា​លី​និង​ដៃគូ​ក្រុមហ៊ុន​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី WAGNER បាន​ពង្រឹង​វត្តមាន​របស់​ពួក​គេ​នៅ​ភាគ​ខាងជើង​ម៉ា​លី​។ កាលពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​ វិច្ឆិកា កងកម្លាំង​ទាំងនេះ​បាន​ធ្វើ​ប្រតិបត្តិការ​វាយប្រហារ​ពួក​ឧទ្ទាម ជាមួយ​ការ​ប្រើ​ដ្រូ​ន​ប្រឆាំង​បន្ទាយ​មួយ​ដែល​ទើប​បោះបង់​ចោល ដោយ​បេសកកម្ម​អ​.​ស​.​ប MINUSMA នៅ​តំបន់​គី​ដាល់​។

តាម​ព័ត៌មាន​នានា​ថា​យុទ្ធ​ជន​ច្រើន​នាក់​របស់​WAGNER រយៈពេល​៧៤​ម៉ោង​ចុង​ក្រោយ​នេះ បាន​មក​ដល់ទី​ក្រុង​GAO​ជាទី​ក្រុង​សំខាន់​នៅ​ភាគ​ខាងជើង​ម៉ា​លី​។ នៅ​ភាគ​ខាងជើង​ម៉ា​លី​ដែរ​តែ​ងាក​មក​ខាងលិច ក្នុង​តំបន់​TOMBOUCTOU កម្លាំង​បន្ថែម​របស់់​WAGNER ក៏​បញ្ជូន​ទៅ​ដល់ទី​នោះ​ដែរ​។ កង​ទាហាន​ស៊ី​​ឈ្នួល​ទាំងនេះ​លើក​ទៅ​ជួយ​ពង្រឹង​កងទ័ព​ម៉ា​លី​នៅ​ភាគ​ខាងជើង​ប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ