ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ដំរីព្រៃចុះពីភ្នំមក​អុកឡុក​ក្នុង​តំបន់មួយនៅថៃ សម្លា.ប់មនុស្សម្នាក់ និង​បំផ្លាញខ្ទេចខ្ទី​

1 ឆ្នាំ មុន

ប្រទេស​ថៃ ៖ បណ្ដា​ដំរីព្រៃ​ដែល​ស្វែងរក​ចំណី បាន​នាំ​គ្នា​ចុះ​ពី​ភ្នំ​នៅ​ស្រុក​PHU KRADUENG ខេត្ត​

ប្រទេស​ថៃ ៖ បណ្ដា​ដំរីព្រៃ​ដែល​ស្វែងរក​ចំណី បាន​នាំ​គ្នា​ចុះ​ពី​ភ្នំ​នៅ​ស្រុក​PHU KRADUENG ខេត្ត​LOEI ដោយ​បង្ក​ការ​បំផ្លាញ​ធំធេង​ក្នុងស្រុក​SI CHOMPHU​ខេត្ត​KHON KAEN​។

បណ្ដា​រូបភាព​ដំរីព្រៃ​៥​ក្បាល ចុះ​មក​រាតត្បាត​នៅ​តំបន់​បឹង​មួយ​នៅ​SI CHOMPHU​ត្រូវ​បាន​បង្ហោះ​ចែកចាយ​តាម​បណ្ដាញ​សង្គម​FACEBOOK​ដោយ​សហគមន៍​KHON KAEN​។ រូបភាព​ទាំងនេះ​អម​ដោយ របាយការណ៍ ពី​ការ​ខូ​ត​ខាត​ដំណាំ​ដាំ​ដុះ​យ៉ាងច្រើន​បង្ក​ឡើង​ដោយ​ហ្វូង​ដំរី​នោះ​។ ហ្វូង​ដំរីព្រៃ​នោះ​បាន​លេចមុខ​តាំងពី​ថ្ងៃ​ទី​២៨​តុលា​មក ដោយ​ចូល​មក​ក្នុង​ចម្ការ​ហើយ​បង្ក​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដំណាំ់​ដាំ​ដុះ​និង​ផ្ទះសម្បែង ព្រមទាំង ទ្រព្យសម្បត្តិ​របស់​ប្រជាជន​មូលដ្ឋាន​។

មន្ត្រី​មូលដ្ឋាន​និយាយ​ថា​ប្រជាជន​ប៉ុនប៉ង​ដេញ​ហ្វូង​ដំរី​នោះ ឲ្យ​ចាកចេញ​ឆ្ងាយ​ពី​ភូមិ ដោយ​នាំ​គ្នា​ដុ.ត​​ផាវ​តែ​មិន​បាន​សម្រេច​។ ពពួក​ដំរី​ទាំងនោះ​ចេញ​ទៅ​វិញ​មួយ​រយៈពេល​ហើយ​ក៏​វិល​មក​វិញ​បង្ក​ការ​បំផ្លាញ​ថ្មី​ៗ​ទៀត​។ ដំរីព្រៃ​បាន​សម្លា.ប់​បុរស​ម្នាក់​អាយុ​៦២​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៤​ វិច្ឆិកា​ នៅ​ប៊ូ​រី​រ៉ា​ម​។ កាលពី​ខែ​មុន​ដំរី​ដដែល​នោះ​បាន​សម្លា.ប់​មនុស្ស​ម្នាក់​រួច​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ